ចាប់ខ្លួនជនសង្ស័យគ្រឿងញឿន៤៤នាក់ ភាគច្រើនពាក់ព័ន្ធការជួញដូរ

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៤៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ភាគ​ច្រើន​ត្រូវ​បាន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​នគរបាល​ជាតិ។

របាយការណ៍​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​នគរបាល​ជាតិ បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន ២៦​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បានត្រឹម​មួយ​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ ដោយ​ចាប់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​​ញៀន​ដល់​ទៅ ៤៤​នាក់ ក្នុង​​មនុស្ស​ដល់​ទៅ ២៩​នាក់ ត្រូវ​បាន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

របាយការណ៍​នគរបាល​ជាតិ​កាល​ពី​​ខែ​ឧសភា​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​ចាប់​ខ្លួន​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ខែ​ឧសភា​កន្លង​មក។

ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា បញ្ហា​គ្រឿង​ញៀន គឺជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ