ប្រេសិត UN ថា​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមានៅប្រើប្រាស់​​​​​​​​​​​​​​​​​​តាក់ទិចដូចរបបសឹកបង្ក្រាបលើជនជាតិភាគតិច

ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ភូមា​នៅ​តែ​ប្រើ​ប្រាស់​តាក់ទិច​​ដដែល ដើម្បី​បំបាត់​សំឡេង​ប្រជាជន ដូច​គ្នា​ទៅ​នឹង​អតីត​របប​សឹក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ AFP។

ដោយសារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​ដដែល មន្ត្រី​សិទ្ធិ​មនុស្ស​ UN បាន​ជំរុញ​ទៅ​រដ្ឋាភិបាលស៊ីវិល​របស់​ភូមា ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​អង្គការ UN ទៅ​លើ​ការ​ចោទ​ថា មាន​ការ​បោស​សម្អាត​ជន​ម៉ូស្លីម​រ៉ូហ៊ីងយ៉ា។

ជន​រ៉ូហ៊ីងយ៉ា​ជាង ៧​ម៉ឺន​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រត់​ទៅ​ប្រទេស​បង់ក្លាដែស ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន ដើម្បី​គេច​ចេញ​ពី​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ។ បញ្ហា​នេះ​នាំ​ឲ្យ​មាន​ការ​កើត​ឡើង​នូវ​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ការ​រំលោភ​ផ្លូវ​ភេទ​បូក និង​ឆក់​ប្លន់​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាង​ពី​សំណាក់​កង​សន្តិសុខ​ភូមា។

អ្នក​រាយការណ៍​ពិសេស​របស់ UN អ្នកស្រី យ៉ាងហ៊ី លី បាន​ជំរុញ​ឲ្យ​ខ្លាំង​ក្លា​ទៅ​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ឲ្យ​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ក្រុម​មន្ត្រី​អន្តរជាតិ ដោយ​ថា ការ​រំលោភ​បំពាន​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា បន្ត​កើត​មាន​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ