បណ្ឌិត សុខ ទូច រងការរិះគន់ជុំវិញការថ្លែងនយោបាយ

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

មន្ត្រី​មួយ​រូប​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ផ្ញើ​លិខិត​ចំហ​រិះគន់​ទៅលើ​បណ្ឌិត​ សុខ ទូច កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បាន​ថ្លែង​គាំ​ទ្រ​ដល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ និង​ចង់​ឲ្យ​បញ្ចប់​ការ​ប្រើ​ពាក្យ​មួយ​ចំនួន​​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន។

លោក​បណ្ឌិត សុខ ទូច ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ​ថា បច្ចុប្បន្ន​នេះ ការ​ប្រើ​ប្រាស់​ពាក្យ​មួយ​ចំនួន​ខុស​នឹង​ស្ថានភាព​នយោបាយ ដូចជា ពាក្យ​សង្គ្រោះ និង​បដិវត្តន៍ ជាដើម។

ក្រៅ​ពី​ថ្លែង​គាំ​ទ្រ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​សមាជិក​ព្រឹទ្ធសភា​​មក​ពី​បក្ស​កាន់​អំណាច​​ទើប​អនុម័ត​យល់​ព្រម​នោះ លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​ថា លោក​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ពិនិត្យ​លើ​ការ​ប្រើ​ប្រាស់ពាក្យ​សម្ដី​ទាំង​អស់​ផង​ដែរ។

ជា​ការ​ប្រតិកម្ម​ទៅ​នឹង​សម្ដី​លោក​បណ្ឌិត សុខ ទូច មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៅ​រាជ​បណ្ឌិត​សភា​ រិះគន់​ទៅ​​ថា លោក​បណ្ឌិត សុខ ទូច កំពុង​ដើរ​តួនាទី​ជា​អ្នក​នយោបាយ តែ​មិន​មែន​ជា​អ្នក​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​ឈរ​លើ​គោលការណ៍​ឯករាជ្យ មិន​លម្អៀង​នោះ​ឡើយ។

មន្ត្រី​លាក់​អត្ត​សញ្ញាណ​រូប​នេះ បាន​ស្នើ​ទៅ​លោក​បណ្ឌិត សុខ ទូច ឲ្យ​រក្សា​តម្លៃ​ជា​បណ្ឌិត ដែល​មនុស្ស​ទូទៅ​តែង​តែ​គោរព​ថា ជា​អ្នក​មាន​សុចរឹត​ យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ