អាមេរិកហាមឃាត់ការធ្វើដំណើរទៅកូរ៉េខាងជើងក្រោយនិស្សិតម្នាក់ស្លាប់

អាមេរិក​បាន​សម្រេច​ហាម​ឃាត់​ជន​ជាតិ​ខ្លួន​មិន​ឲ្យធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ការ​ស្លាប់​និស្សិត​របស់​ខ្លួន​ម្នាក់ ដែល​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ចាប់​ឃុំ​ខ្លួន អំឡុង​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​រដ្ឋ​ឯកោ​មួយ​នេះ។

AFP បាន​ចុះ​ផ្សាយ​ថា ទីភ្នាក់ងារ​​ទេសចរណ៍​ទាំង​អស់ដែល​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​កូរ៉េ​ខាង​ជើង បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពួកគេ​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​នេះ។

ការពិត​ទៅ ការ​ព្រមាន​យ៉ាង​តឹង​រឹង​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ប្រកាស​រួច​មក​ហើយ ប៉ុន្តែ ក្រុង​វ៉ាស៊ីងតោន​រឹត​បន្តឹង​វិធានការ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​ស្លាប់​របស់​និស្សិត​អាមេរិក​ឈ្មោះ Otto Warmbier កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ។

និស្សិត​សាកល​វិទ្យាល័យ Virginia វ័យ ២២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ចាប់​ដាក់​គុក​ជាង ១​ឆ្នាំ ក្រោម​ការ​ចោទ​ថា បាន​លួច​ផ្ទាំង​ឃោសនា​​ពី​សណ្ឋាគារ​មួយ​នៅ​កូរ៉េ​ខាង​ជើង ហើយ​ក្រោយ​មក ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អាមេរិក​​វិញ​ទាំង​មាន​ជំងឺ​យ៉ាង​ចម្លែក​រហូត​ដល់​បាត់​បង់​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ