ជើង​ហោះ​ហើរ​៤០០​លុប​ចោល​ដោយសារ​ព្យុះ​ទីហ្វុង​នៅ​ជប៉ុន

(រូបភាពពី AFP)

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាជើងហោះហើរជិត៤០០ត្រូវបានពន្យារ ដោយសារតែព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ កំពុងបោកបក់ទៅលើទីក្រុងតូក្យូនៅថ្ងៃនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង Mindulle ត្រូវបានគេព្យាករទុកថានឹងបោកបក់ទៅលើប្រទេសជប៉ុននៅវេលាថ្ងៃត្រង់ក្នុងថ្ងៃនេះ ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ភ្លាមៗនៅព្រឹកថ្ងៃចន្ទនេះ ពុំទាន់មានរបាយការណ៍ស្ដីពីមហន្តរាយធំដុំនៅឡើយទេ ខណៈដែលព្យុះនេះបានបោកបក់ដល់កោះ Miyake ជាទីដែលមានប្រជាជនជប៉ុនរស់នៅប្រហែល២៦០០នាក់។

AFP បានដកស្រង់សម្ដីក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដែលបាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរក្នុងស្រុក១៤៥រហូតដល់រសៀលថ្ងៃនេះ ដោយធ្វើឲ្យប៉ះពាល់ដល់អតិថិជនជាង២ម៉ឺន៦ពាន់នាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលជើងហោះហើរក្នុងស្រុក៩៦ ប៉ះពាល់អ្នកដំណើរជាង២ម៉ឺន ១ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ