អាជ្ញាធរ​ថៃ​ប្រកាសឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ទន្លេ​មេគង្គ

(រូបភាពពី បាងកកប៉ុស្តិ៍)

អាជ្ញាធរថៃបានប្រកាសប្រាប់ប្រជាជនថៃនៅតាមដងទន្លេមេគង្គឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ ខណៈអាជ្ញាធរកំពុងតាមដានស្ថានភាពទឹកជំនន់និងប្រុងប្រៀបសម្រាប់ស្ថានភាពអាសន្ន។

កាសែតបាងកកប៉ុស្តិ៍ ដែលបានផ្អែកតាមអាជ្ញាធរធនធានទឹកនោះ បានផ្សាយថាកម្ពស់ទឹកទន្លេមេគង្គនៅខេត្តណងខាយ ស្ថិតនៅភាគឦសានប្រទេសថៃ បានកើនឡើងយ៉ាងលឿន កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងកម្រិត ៧សង់ទីម៉ែត្រ ក្នុងមួយម៉ោង។

អាជ្ញាធរធនធានទឹកខេត្តណងខាយ បាននិយាយថាកម្រិតទឹកដែលមានកម្ពស់១១.០៥ម៉ែត្រ កាលពីថ្ងៃត្រង់ថ្ងៃអាទិត្យម្សិលមិញនោះបានបន្តកើនឡើង ដោយសារកម្រិតទឹកហូរពីភាគខាងជើងប្រទេសថៃ។

អាជ្ញាធរខេត្តនេះនិយាយថា កម្រិតទឹកនេះជន់លិចសហគមន៍ហៃសុខ នៅទីរួមខេត្តណងខាយ ហើយទឹកទន្លេបន្តកើនឡើង ហើយអាចឡើងដល់១២ម៉ែត្រនាពេលឆាប់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ