អ៊ិន​ធើណែតនៅកូរ៉េខាងជើង​មានប្រើគេហទំព័រតែ២៨

(រូបភាពពី AFP)

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានាបានចុះផ្សាយថានៅក្នុងប្រទេសកូរ៉េខាងជើងជាប្រទេសរឹតត្បិតសេរីភាពមានគេហទំព័រតែចំនួន២៨ប៉ុណ្ណោះដែលបានចុះបញ្ជីនិងកំពុងដំណើរការនៅពេលបច្ចុប្បន្ននេះ។

ការលេចធ្លាយរបាយការណ៍នេះគឺដោយសារមានកំហុសផ្នែកបច្ចេកទេសរបស់អ្នកគ្រប់គ្រងបច្ចេកទេសនៅកូរ៉េខាងជើង ហើយបានបង្ហាញថាមានតែគេហទំព័រចំនួន២៨ប៉ុណ្ណោះដែលបានចុះបញ្ជីដំណើរការ។ នេះបើតាមសារព័ត៌មាន Channel News Asia។

សារព័ត៌មាន The Guardina បានចុះផ្សាយថាគេបានរកឃើញចំនួននៃគេហទំព័រនៅក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារនៅក្នុងសប្តាហ៍នេះ។

កូរ៉េខាងជើងដែលកំពុងស្ថិតក្នុងការដឹកនាំបែបគ្រួសារនិយមផ្តាច់ការកំពុងមានការរឹតត្បិតខ្លាំងលើវិស័យសារព័ត៌មាននិងបច្ចេកវិទ្យាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ