បក្សកុម្មុយនីស្តចិនបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់​ដោយសារអំពើពុករលួយ

ចិនបានបណ្តេញអតីតប្រធានបក្សនៅក្នុងខេត្តភាគខាងជើងគឺខេត្ត Gansu  ចេញពីគណបក្សកុម្មុយនីស្ត ដោយចោទថា ជាប់ពាក់ព័ន្ធការទទួលសំណូក និង ការពាក់ព័ន្ធជាមួយក្រុមឆ្វេងនិយម។​

នៅក្នុងសេចក្តីប្រកាសក្នុងគេហទំព័រគណៈកម្មាធិការកណ្តាលសម្រាប់ត្រួតពិនិត្យគោលការផ្ទៃក្នុង បានលើកឡើងថា លោក​ Wang Sanyun គឺជាបុគ្គលដែលត្រូវបានតែងតាំងជាប្រធានបក្សនៅក្នុងខេត្ត Gansu កាលពីឆ្នាំ២០១១ ហើយជាអ្នកដែលសកម្មក្នុងការអនុវត្តតាមផែនការបក្ស ប៉ុន្តែមានការស្រាវជ្រាវរកឃើញថា ជាប់ពាក់ព័ន្ធការទទួលសំណូកជាអំណោយ ជាការដោះដូរជាមួយការដំឡើងតំណែង។​ ករណីនេះ បញ្ជូនទៅ​រដ្ឋអាជ្ញាបន្ត។​នេះបើតាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​

ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ២០១២លោកមានការរឹតបន្តឹងខ្លាំងលើការប្រព្រឹត្តអំពើពុករលួយ គឺមានការអនុវត្តច្បាប់តឹងរឹងចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួរបក្ស រហូតដល់​ដល់មន្ត្រីថ្នាក់ក្រោម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ