ពលរដ្ឋហ្វីលីពីនតវ៉ាជាទ្រង់ទ្រាយធំ​ប្រឆាំងលោកឌូទើតេ

ប្រជាពលរដ្ឋរាប់ពាន់នាក់​បាននាំគ្នាប្រមូលផ្តុំលើដងផ្លូវ ដើម្បីតវ៉ាប្រឆាំងចំពោះការដឹកនាំរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ជុំវិញបញ្ហាច្បាប់និង ការអនុវត្តនយោបាយការសម្លាប់មនុស្សរបស់មេដឹកនាំរូបនេះជុំវិញយុទ្ធនាការលុបបំបាត់គ្រឿងញៀន។​

ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែក​លើដងផ្លូវរិះគន់លោក​ឌូទើតេ ចំពោះការយកច្បាប់សឹក​សម្លាប់មនុស្សឃោរឃៅ លើសកម្មភាពសម្លាប់អ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ ក្នុងចំណោមអ្នកតវ៉ាទាំងនោះ​ក៏មានអ្នកដែលធ្លាប់គាំទ្រការដឹកនាំរបស់លោក​ឌូទើតេនៅពេលកន្លងមកដែរ។​នេះបើតាមសារព័ត៌មាន​BBC​។

នៅក្នុងតំណាក់កាលនេះ លោក​ឌូទើតេ ក៏កំពុងប្រឈមនឹងការចោទថា កូនប្រុសរបស់លោក​ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។ លោក ឌូទើតេថ្លែងថា លោក​នឹងអនុញ្ញាតឲ្យសម្លាប់កូនប្រុសរបស់លោក​បើសិនជារកឃើញថា កូនប្រុសនោះជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនដូចការចោទប្រកាន់មែន។​

កូនប្រុសរបស់លោក ឌូទើតេ អាយុ៤២ឆ្នាំរងការចោទថា នាំគ្រឿងញៀនតាមកប៉ាល់ពីប្រទេសចិន​ចូលហ្វីលីពីន ដែលមានតម្លៃរាប់លានដុល្លារ។ ប៉ុន្តែកូនប្រុសរូបនេះបានចេញមុខបកស្រាយនៅមុខព្រឹទ្ធសភា កាលពីដើមខែកញ្ញាថា នោះគ្រាន់តែជាការមូលបង្កាច់ ឬ ពាក្យចរចាមអារាមតែប៉ុណ្ណោះ។​

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតីនៅក្នុងទីក្រុងម៉ានីល ដោយស្រែកទាមទារឲ្យលោកឌូទើតេ បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ អ្នកតវ៉ាបានប្រៀបធៀប សកម្មភាពរបស់លោក ឌូទើតេដូចការដឹកនាំផ្តាច់ការរបស់លោក Ferdinand Marcos កាលពី៤៥ឆ្នាំមុន។​

លោក រ៉ូឌ្រីហ្គោ ឌូទើតេ អាយុ៧២ឆ្នាំ បានឡើងកាន់អំណាចតាមរយៈការបោះឆ្នោត​កាលពីពាក់កណ្តាលឆ្នាំ២០១៦។ លោក បានប្រកាសចាត់វិធានការតឹងរឹងក្នុងការប្រឆាំអំពើពុករលួយ និង ការជួញដូរគ្រឿងញៀន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ