ក្រសួងមហាផ្ទៃបារម្ភបញ្ហាសន្តិសុខពេលនាំលោក កឹម សុខា ចូលរួមសវនាការ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ  បានលើកឡើងពីបញ្ហាសន្តិសុខ សុវត្ថិភាព នៅ ពេលដែលនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារខេត្តត្បូងឃ្មុំដើម្បី ចូលរួម សវនាការ នៅ សាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។​

ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារផ្ញើទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍  កាលពីថ្ងៃទី១៨ ខែកញ្ញា បានស្នើឲ្យសាលាឧទ្ធរណ៍ពិចារណា ឡើងវិញក្នុងការតម្រូវឲ្យនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពី ពន្ធនាគារត្រពាំផ្លុង ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ខែកញ្ញា នៅសប្តាហ៍ក្រោយ។​

លោក កឹម សុខា ត្រូវ បាន​សមត្ថកិច្ចចាប់ខ្លួន​តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីរំលងអធ្រាត្រថ្ងៃទី៣ខែ កញ្ញា ដោយចោទពីបទក្បត់ជា​តិ។ លោក កឹម សុខា នឹងត្រូវចូលរួមសវនាការនៅសប្តាហ៍ក្រោយលើបណ្តឹងសុំនៅក្រៅឃុំ។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ