ត្រាំឲ្យក្រុមហ៊ុនរើសធ្វើពាណិជ្ជកម្មជាមួយអាមេរិក ឬ កូរ៉េខាងជើង​

រដ្ឋការរបស់លោក​ដូណលត្រាំ បានចេញការដាក់ទណ្ឌថ្មីបន្ថែមទៀត  ពាក់ព័ន្ធដំណើរការកម្មវិធីនុយក្លេអ៊ែដែលកំពុងគំរាមកំហែង​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ដោយ ផ្តោតសំខាន់លើក្រុមហ៊ុន ដែលកំពុងបោះទុនវិនិយោគជាមួយកូរ៉េខាង​ជើង​។​

រតនាគាររបស់សហរដ្ឋអាមេរិក​បានសម្រេចឲ្យមានការដាក់ទណ្ឌកម្ម​ដោយផ្តោតលើ​ក្រុមហ៊ុន និង ស្ថាប័នផ្នែកហិរញ្ញវត្ថុនានា។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​BBC។​

ប្រធានាធិបតីអាមេរិកលោកត្រាំ ក៏បានលើកឡើងដែរថា ធនាគារកណ្តាលរបស់ចិន​បានបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរដ្ឋអំណាចកូរ៉េខាងជើង គឺមិនដល់​២សប្តាហ៍ក្រោយពេលដែល​អង្គការសហប្រជាជាតិ​ប្រកាសដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង​ដោយសារការសាកល្បងអាវុធនុយក្លេងអ៊ែរ។​

ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើងក្រោយពេល​ដែលកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និង មីស៊ីលឆ្លងទ្វីប បន្តបន្ទាប់បើទោះបីជាអង្គការសហប្រជាជាតិ​បានចេញបំរាមក៏ដោយ។​

នៅក្នុងច្បាប់នៃការដាក់ទណ្ឌកម្ម​ដែលលោកត្រាំបានដាក់ចេញកាលពីម្សិលមិញនេះ គឺមានគោលបំណង់កាត់បន្ថយធនធាន​ឲ្យច្រើន​បំផុតដល់ដំណើរការផលិតកម្មនានារបស់កូរ៉េខាងជើង​តាមរយៈការដាក់សម្ពាធក្រុមហ៊ុន​ដែលកំពុងរកស៊ីជាមួយកូរ៉េខាងជើង។​ ទណ្ឌកម្មទាំងនោះផ្តោតលើក្រុមហ៊ុន​ធ្វើការលើផ្នែកវាយនភណ្ឌ នេសាទ បច្ចេកវិទ្យាព័ត៌មាន​  និង សហគ្រាសផ្សេងៗទៀត។​

អាមេរិក​បញ្ជាក់ថា ក្រុមហ៊ុន​អាចជ្រើសរើសយកកូរ៉េខាងជើងឬ អាមេរិក​គឺអាចរើសយកបានតែមួយប៉ុណ្ណោះមិនអាចយកទាំងពីរបានទេ។​

នោះយ៉ាងណាកន្លងមកមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុនថ្លែងថា ការដាក់ទណ្ឌកម្មបន្តបន្ទាប់នោះលោកថា ជារឿងអស់សំណើចហើយថា មិនមានឥទ្ធិពលអ្វីនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ