ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ក្សត្រថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ធ្វើដំណើរជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ (រូបភាពពីហ្វេសប៊ុកលោក​ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ នៅទីក្រុងបាងកកនៅថ្ងៃនេះ។ នេះដោយយោងសារ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។

ព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនេះ ក្នុងព្រះជន្មាយុ ៨៩ឆ្នាំ នៅឯមន្ទីរពេទ្យសិរីរាជ។

រដ្ឋាភិបាលថៃ បានប្រកាសកាន់ទុក្ខរយៈពេល ១ឆ្នាំ ចំពោះការសោយទិវង្គព្រះមហាក្សត្រ ភូមិបុល ដែលជាក្សត្រសោយរាជ្យយូរជាងគេនៅលើពិភពលោក។

បណ្ដាមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ភូមិបុល ខណៈដែលប្រជាពលរដ្ឋថៃរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាកាន់ទុក្ខនៅមុខព្រះរាជវាំងនៅទីក្រុងបាងកក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ