យុវជនអំពាវនាវឲ្យសាធរណជនចូលរួមបុណ្យ១០០ថ្ងៃលោកកែមឡីនៅខេត្តបាត់ដំបង

ពិធីដង្ហែរូបសំណាកលោក កែម ឡី​ទៅខេត្តតាកែវ​នៅកាលពេលកន្លងទៅ(រូបថត៖ ពៅ មេត្តា)

យុវជនជាសិស្សនិស្សិតនៅខេត្តបាត់ដំបងដែលធ្លាប់ជាសិស្សលោក កែម ឡី រៀបចំខួប ១០០ថ្ងៃជូនលោកនៅចុងសប្តាហ៍នេះ ហើយអំពាវនាវឲ្យសាធារណជន  ចូលរួម ឲ្យបានច្រើន ដើម្បីរំឭកពីគុណសម្បត្តិរបស់លោក។

តាមកម្មវិធីបុណ្យដែលបានផ្សព្វផ្សាយគឺ បុណ្យចាប់ផ្តើមសូត្រមន្តនៅល្ងាចថ្ងៃ សៅរ៍នេះស្ថិតនៅវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក និល សំណាង ជាយុវជនម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត ដែលរៀបចំពិធីបុណ្យនេះ បានថ្លែងថា ក្រុមការងាររបស់លោកជាង ១០០នាក់ដែលរៀបចំបុណ្យនេះ ភាគច្រើនជាសិស្សធ្លាប់បានរៀនសូត្រពីលោក កែម ឡី។ លោកក៏បានអំពាវនាវឲ្យសាធារណជន ពិសេស យុវជនតាមសកលវិទ្យាល័យនានាចូលរួមបុណ្យនេះ ឲ្យបានច្រើនជាការ រំឭកដល់ គុណសម្បត្តិ របស់លោក កែម ឡី។

លោក និល សំណាង បញ្ជាក់ថា លុយរៀបចំបុណ្យនេះគឺជា កញ្ចប់លុយ ដែលលោក កែម ឡី ធ្លាប់ណែនាំឲ្យនិស្សិតរួមគ្នាសន្សំ ដើម្បីចែកគ្នាខ្ចី ក្នុងការបំពេញតម្រូវការសិក្សា។

លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដា កន្លងទៅ នៅផ្សារ ម៉ាត១កន្លែងក្នុងរាជធានីភ្នំពេញ។

បុណ្យខួប១០០ថ្ងៃលោក កែម ឡី ធ្វើម្តងរួចហើយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ខែតុលា គឺធ្វើនៅរាជធានភ្នំពេញ និង ហែរូបសំណាកលោក កែម ឡី ទៅខេត្តតាកែវ ជាខេត្ត ស្រុកកំណើតរបស់លោក។ ចំណែកពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ក៏មានធ្វើពិធីរំឭកខួប ១០០ថ្ងៃ ដល់លោក កែម ឡីដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ