ត្រាំ ថានឹង​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP ពេល​ឡើង​កាន់​តំណែង​ថ្ងៃ​ដំបូង

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃនេះថា លោកនឹងសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ឲ្យស្របទៅនឹងការសន្យារបស់លោកអំឡុងឃោសនាបោះឆ្នោត។ នេះដោយយោងតាមការផ្សាយរបស់ Channel News Asia។

យុទ្ធនាការឃោសនាបោះឆ្នោតរបស់មហាសេដ្ឋីរូបនេះបានទាក់ចិត្តក្រុមអ្នកបោះឆ្នោតអាមេរិកថ្នាក់កណ្ដាល ដែលតែងតែខឹងសម្បារដោយសារតែយល់ថា ពួកគេត្រូវគេបោះបង់ចោលជាច្រើនឆ្នាំមកហើយ ដោយសារតែសកលភាវូបនីយកម្ម។ លោក ត្រាំ បានប្ដេជ្ញាការពារការងារសម្រាប់ពលរដ្ឋអាមេរិក ប្រឆាំងនឹងតម្លៃពលកម្មថោកៗនៅតាមបណ្ដាប្រទេសនានា ដូចជា ចិន និងម៉ិកស៊ិក ជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដូចជា TPP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងឆ្នាំ១៩៩៣ បានក្លាយជាប្រធានបទនៅក្នុងការប្រកួតប្រជែងដណ្ដើមតំណែងសេតវិមាន ហើយមនុស្សជាច្រើនមើលឃើញថា ជ័យជម្នះរបស់លោក ត្រាំ គឺជាការមោឃភាពចោលនូវចំណងពាណិជ្ជកម្មទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ