ម្ចាស់មកុដ Miss Global ​​2017 ប្រកាសផ្សព្វផ្សាយពីកុមារក្រីក្រ​នៅកម្ពុជា

បរវកញ្ញាឯកពិភពលោក Miss Global 2017 ជនជាតិប្រេស៊ីល កញ្ញា Barbara Vitorelli (វង្ស សុម៉ាលីន)

​​ក្នុងពិធីចុះសួរសុខទុក្ខ​ក្មេងៗក្រីក្រនៅ​ក្នុង​​សហគមន៍​​​ក្រីក្រនៅ​​ក្បែរគំនរសំរាមស្ទឹងមានជ័យ ម្ចាស់​មកុដមកពីប្រទេស​ប្រេស៊ីល Miss Global International 2017 ​បានអះអាងថា​កញ្ញា​​​នឹងស្នើអោយ​​ពិភព​​​លោកកាន់តែ​​មានការចាប់អារម្មណ៍ពីកុមារក្រីក្រនៅកម្ពុជាអោយកាន់តែច្រើន ដោយសារតែក្រោយពីបានឃើញដោយផ្ទាល់
គឺកញ្ញា​មានការចាប់អារម្មណ៍​ថា​ក្មេង​ៗក្រី​ក្រនៅក្នុងប្រទេស​កម្ពុជា ជាពិសេស​គឺ​ក្មេងដែលជាអតីត​​រស់នៅលើគំនរសំរាម​​ស្ថិតក្នុងសភាព​ខ្វះ​មុខ​​ខ្វះ​ក្រោយនៅឡើយ​ដែល​​មិនគួរ​​នឹងមើលរំលង​។

​កញ្ញា​ក៏​នឹង​ប្រកាស​ថានឹងធ្វើអោយជា​​ទូតសុឆន្ទៈតំណាងអោយ​​​​​​អង្គការដែលមានការ​ផ្គត់​ផ្គង់ដល់កុមារកម្ពុជា ប្រសិន​បើមានតម្រូ​វ​ការ​ បើទោះជា​នាង​នឹងត្រូវ​ចាកចេញ​​​​​ពីកម្ពុជា​​ ហើយជាប់​បំពេញ​ភារកិច្ចនៅក្នុងប្រទេស​​ផ្សេង​​​តាមការ​​​​ចាត់ចែងរបស់​​​គណៈកម្មការ​​ ​Miss Global International។

​កញ្ញា​និយាយថា​ ​​​ក្នុងនាមជា ​​​​​Miss Global International ឆ្នាំ​២០១៧ ​កញ្ញា​នឹងប្រើ​តួនាទី​របស់ខ្លួនរួមចំណែកជួយដល់​ក្មេង​ៗក្រីក្រនៅកម្ពុជា​អោយអស់ពីលទ្ធភាព ដោយកញ្ញាថា​បើមាន​តម្រូវអោយនាង​​ដើរតួជាអ្នកស្វែង​រក​មូលនិធិជួយដល់កុមារក្រីក្រនៅកម្ពុជា ក៏​កញ្ញា​នឹងពេញចិត្តធ្វើនោះដែរ។

កញ្ញា​ថា​​​​​ក្មេង​ៗក្រីក្រី​នៅក្នុងប្រទេសកម្ពុជាគួរតែត្រូវបាន​​​​លើកទឹកចិត្ត​អោយកាន់តែច្រើនថែមទៀត ​ដោយមិនគួរមានការមើល​រំលងនោះទេ ​ដោយសារតែ​ក្មេងភាគច្រើន​នៅត្រូវការ​​កម្លាំងចិត្តច្រើនណាស់ទាំង​​​ជំនួយ​ផ្នែកស្នារតី
និង​​ជំនួយ​ជាថវិកា​​​ដើម្បី​​​ពង្រឹងជីវិតរស់នៅរបស់ខ្លួន។

កញ្ញាថា​ក្រោយការ​ប្រលង​​ជាប់​​ជា Miss Global នៅក្នុងប្រទេសកម្ពុជា​មានគម្រោង​សប្បុរសធម៌ជាច្រើនបានស្នើអោយនាង​​ចុះ​ជួយ​ ដើម្បីអោយមានការ​ចាប់អារម្មណ៍ ប៉ុន្តែ​​​​កញ្ញា​បាន​ជ្រើសរើ​​ស​​ជួបជាមួយក្មេងៗដែលជាអតីត​​​​អ្នករស់នៅលើគំរាម​សំរាម​​មុនគេ ​​​ដោយ​សារតែនាង​ចង់ស្វែងយល់ដោយផ្ទាល់ថា​​ជីវិត​រស់នៅ​របស់ក្មេង​ទាំងនេះ​​​​​​​មានភាព​​ជាក់ស្ដែងកម្រិតណា។

កញ្ញា​កាន់តែមានអារម្មណ៍​ក្ដុកក្ដួលនៅពេលដែលបានដឹងថា​​ភាគច្រើននៃក្មេងៗទាំងអស់ដែលរស់នៅទីនោះ គឺ​មិនមានសូម្បីតែ​ផ្ទះសំបែង​​ក្នុងពេលដែល​​ឪពុករបស់ម្ដាយរបស់ពួកគេ​ក៏​ទីទ័លក្រ​ហើយតម្រូវអោយពួកគេឈប់រៀន​និង​​​ដើររើសសំរាម​ទាំងវ័យ​ក្មេង​​ដើម្បីបាន​រួមចំណែកជួយដល់​គ្រួសារ។

​កញ្ញាថា​​​យោងតាមការ​រៀបរាប់របស់ម្ចាស់អង្គការ បើ​គ្មាន​​ជំនួយពី​សប្បុរសជននិង​ការ​​​​​ផ្ដល់មូលនិធិ​​ទាំងក្នុង និង​ក្រៅប្រទេស គឺអង្គការ​លើកស្ទួយប្រជាពលរដ្ឋនៅអតីតតំបន់ចាក់សំរាម​ស្ទឹងមានជ័យ ពិតជា​មិនអាច​បានរួមចំណែកជួយ​អោយក្មេងៗ​នៅក្នុងសហគមន៍នោះ​អោយបានទទួលការសិក្សា និង​បណ្ដុះបណ្ដាលជំនាញ​ ​ហើយ​បានរួច​ផុតពីភាពក្រីក្រនោះទេ។ នាង​ចាប់អារម្មណ៍ជាងគេ​នៅពេល​បាន​ដែល​ខាងអង្គការបានអះអាងថាគ្រួសារមួយចំនួន ដោយសារតែភាពក្រីក្រ គឺនៅតែបានដកកូនចេញមិនអោយទទួលយកសិក្សា​នៅក្នុងមណ្ឌល ហើយអោយបន្ត​​ទៅធ្វើការរកលុយ​​​​​ដូចជាអោយ​​ដើររើសសំរាម​ដូចមុន។

កញ្ញាថា​នឹង​ជួយអំពាវនាវអោយមានការ​​​​​ការចាប់អារម្មណ៍ជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់​ឪពុកម្ដាយក្មេងៗអោយ​បាន​កាន់តែច្រើនជាងនេះ ទើបអាចអោយ​ក្មេង​​ដែលស្ថិតក្នុងវ័យសិក្សា​មាន​ឱកាស​បានទទួលការសិក្សា​​​បានកាន់តែច្រើន។

កញ្ញានឹងជំរុញអោយ​​មានការ​​​បណ្ដុះជំនាញ​​ដល់​​គ្រួសារនៅក្នុងសហគមន៍​​​​​​​​​អ្នករើសសំរាម​នៅស្ទឹងមានជ័យអោយបានកាន់តែ​ច្រើន ​ទើបអាចដោះបន្ទុក​​របស់គ្រួសារ​កុមារក្រីក្រ ហើយជួយអោយពួកគេ​​អាច​​​ទទួលបាននូវការ​បណ្ដុះបណ្ដាលបាន​​​​​​​​យូរអង្វែងដោយគ្មានការ​រំខាន​។

កញ្ញាថាមានតែ​​ការ​ផ្សព្វផ្សាយ​​​​​​អោយ​បានដឹង​ពី​​​ស្ថានភាពរបស់​កុមារក្រីក្រី និង​​សហគមន៍​ក្រីក្រនៅកម្ពុជាប៉ុណ្ណោះទើបអាចអោយ​​​​​អង្គការដែលធ្វើការងារលើកិច្ចការ​នេះបានយូរអង្វែង ​ដើម្បីជាប្រយោជន៍ដល់កុមារកម្ពុជា។ ​កញ្ញាក៏ប្រកាស​​​ចូលចំណែកសម្រាប់បណ្ដាអង្គការនៅកម្ពុជាដែលចង់អោយកញ្ញា​ធ្វើការអំពា
វ​នាវទៅកាន់ពិភពលោក​​ ដើម្បីអោយការ​ចាប់អារម្មណ៍​ផ្ដល់ជាជំនួយជាប្រយោជន៍កាន់តែច្រើន​ដល់កម្ពុជា។

កញ្ញាក៏មិនទាន់ដឹងថា​នឹងត្រូវ​​​​​​​​ចាកចេញពីប្រទេសកម្ពុជាអោយពិតប្រាកដនៅថ្ងៃណាដែរ ដោយសារតែខាងគណៈកម្មការ​ Miss Global នៅ​មាន​គម្រោង​អោយធ្វើ​​កិច្ច​ការសប្បុរសធម៌​​ក្នុងមួយរយៈពេលទៀត ដោយគ្រាន់តែ​មិនទាន់ដឹងថា​​បន្ទាប់ពី​​បញ្ចប់​ជំនួបជាមួយអង្គការ​​ក្មេងកំព្រានៅ​​​​តំបន់គំនរសំរាមស្ទឹងមានជ័យ​ តើនឹងមានការចាត់ចែងអោយនាងទៅណាទៀតនោះទេ។

កញ្ញាថាខ្លួនបាន​​មកជួប​ក្មេងៗ​​ក្រោមការរៀបចំ​ចាត់ចែងនិងរៀបចំ​ផ្ដល់ជំនួយ​​​ជា​​​សម្ភារៈសិក្សា ​ថវិកា និង​​អាហារ​​​ដោយ​ក្រុមហ៊ុន​​ទឹក​សុទ្ធ​អេរ៉ូទិក​សុទ្ធសាធ ទើបអាចអោយនាងមាន​លទ្ធផលបាន​ទៅដល់តំបន់នោះ។ ដំណើរ​ចុះទៅដល់​​​របស់​បរវកញ្ញាឯកពិភពលោក Miss Global 2017 កញ្ញា Barbara Vitorelli ជាជនជាតិប្រេស៊ីលនាថ្ងៃនោះ ក៏មានអមដំណើរ​ដោយ​​​ កញ្ញា Miss Global 2015 ចំណាត់ថ្នាក់លេខ៣ គឺកញ្ញា Geri Donchera ជាជន​ជាតិប៊ុលហ្គារីផងដែរ ​ខណៈដែលអ្នកទាំងពីរបាន​ផ្ដល់​​កម្លាំងចិត្ត និង​​ផ្ដល់ភាពស្និទ្ធស្នាល​ដល់ក្មេង​ៗក្រីក្រក្នុងសហគមន៍​​​អ្នករើសសំរាមនៅ​ស្ទឹងមានជ័យ​​ យ៉ាងច្រើន​ បន្ថែមពីលើ​ការ​ផ្ដល់ជូននូវ​ នំ សៀវភៅ ទឹកដោះគោ ប៊ិច បាយឆាយ៉ាងចូវក្នុងម្នាក់១ប្រអប់ និង​ទឹកប្រាក់ក្នុងម្នាក់​​២​ម៉ឺន​រៀល។

ម្ចាស់មកុដ Miss Global International បញ្ជាក់ថា​​កញ្ញា​​រីករាយក្នុងការរួមចំណែកជួយដល់កុមារក្រីនៅកម្ពុជាហើយ​បើទោះជា​កញ្ញាត្រូវ​​បន្ត​​​កិច្ច​ការសប្បុរសធម៌ជាមួយ​បណ្ដាប្រទេស​ផ្សេងទៀត​​​​​​​​យ៉ាង​ណាក្ដី ក៏កញ្ញា​នឹង​​​​ពេញ​​ចិត្តចែករំលែក​​​​​ក្ដីស្រឡាញ់ និងពេលវេលា​ជាប្រយោជន៍ដល់កុមារកម្ពុជា​តាមការ​ស្នើ​សុំ​​នាពេលខាងមុខ​ផងដែរ។

លោកស្រី វណ្ណ លុយ តំណាងក្រុមហ៊ុន​ទឹកបរិសុទ្ធអេរ៉ូទិច ជាអ្នករៀបចំ​​ការ​ជួបជុំដ៏ធំនោះ បានអះអាងថា ​គ្រាន់តែអាចដឹងថា ​Miss Global 2017 ជាជន​ជាតិប្រេស៊ីល​ពេញចិត្ត​​​​​មក​​ជួបក្មេងនៅគំនរសំរាមស្ទឹងមានជ័យ​តាម​ការស្នើរបស់​ក្រុមហ៊ុនលោកស្រី លោកស្រី​ក៏ចំណាយការរៀបចំ​​ពិធីចែកអំណោយដល់ក្មេងៗទាំងនោះភ្លាម
ដើម្បី​​ផ្ដល់ឱកាសអោយក្មេងៗបានឃើញ​​បរវកញ្ញាឯកពិភពលោករូបនេះដោយផ្ទាល់ និងដើម្បី​អោយ Miss Global 2017 បាន​​ស្វែងយល់ពី​​ស្ថានភាពរស់នៅ​របស់កុមារ​កម្ពុជាហើយ​បាន​រួមចំណែក​​ផ្សព្វផ្សាយ​
ទៅកាន់ពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ