លោក ហ៊ុន សែន ថាបើបរទេសឈប់ទិញទំនិញពីកម្ពុជា ជាកំហុសបក្សប្រឆាំង

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បានព្យាយាមទម្លាក់កំហុសដាក់បក្សប្រឆាំង ពីសម្ពាធអន្តរជាតិ ទាក់ទិនកម្តៅនយោបាយបច្ចុប្បន្ន ដោយលោកថា បើមានការផ្អាកការបញ្ជាទិញណាមួយពីសហគមន៍អន្តរ ជាតិមកលើវិស័យកាត់ដេរ លោក ថាជាកំហុសរបស់បក្សប្រឆាំងទាំងស្រុង។

វិធានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ជំរុញឲ្យ សហរដ្ឋអាមេរិក សភាពអឺរុប និងប្រទេសមួយចំនួនទៀត គំរាមផ្តាច់ជំនួយ និងគំរាមបិទទីផ្សារ លក់ផលិតផលកាត់ដេរ បើរដ្ឋាកម្ពុជាមិនធ្វើឲ្យស្ថាន ការនយោបាយ វិលទៅរក ស្ថានភាពដើមវិញធានាដល់ លំហប្រជាធិបតេយ្យ និងការបោះឆ្នោ តឆ្នាំ២០១៨ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះ ។

ប៉ុន្តែលោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ខែវិច្ឆិកានេះ ថ្លែងហាក់ ឆ្លើយតបវិញថាសូមកុំយកកម្ពុជាធ្វើជាចំណាត់ខ្មាំង ដើម្បីឲ្យដោះលែងអ្នកនយោបាយមួយចំនួន ដែលលោ កថាបានប្រព្រឹត្តិបទឧក្រិដ្ឋចង់ផ្តួលរំលំរបបដឹកនាំរបស់លោក។

លោក ហ៊ុន សែន ថ្លែងទៀតថាបក្ស ប្រឆាំងពេលនេះ កំពុងអំពាវនាវឲ្យបរទេ សផ្តាច់ជំនួយមកកម្ពុជាលោកថា បើមានការផ្អាកការបញ្ជាទិញណាមួយ ពីបរទេសមែនលោកថាមិនមែនជាកំហុសរបស់បក្សកាន់អំណាចទេ។

លោកថា៖«ក្មួយៗត្រូវចាំថា អ្វីដែលក្មួយមាននៅក្នុងដៃសព្វថ្ងៃនេះ គឺបានមកពីការខំប្រឹងប្រែងរប ស់គណបក្សប្រជាជន កម្ពុជា មិនបានមកពីគណបក្សប្រឆាំងនោះទេ។

បក្សប្រឆាំងគេបានទៅអំពាវនាវ ឥឡូវកំពុងបន្តអំពាវនាវឲ្យប្រទេ សក្រៅបញ្ឈប់កា រទិញទំនិញពីកម្ពុជាៗ។ ខ្លួនឯងធ្វើខុសច្បាប់គេកាត់ទោសទៅ អំពាវនាវ តើសម្លាប់ ហ៊ុន សែន ឬសម្លាប់អ្នកណា? ក្មួយៗចាំឲ្យច្បាស់ បើមានការកាត់បន្ថយការបញ្ជាទិញណាមួយគឺជាកំហុសរបស់ពួកបក្ស ប្រឆាំងទាំងអស់ មិនមែនស្លាប់ ហ៊ុន សែន ទេតែវាស្លាប់កម្មករគឺ ស្លាប់ក្មួយៗនេះឯង»។

លោក ហ៊ុន សែន បញ្ជាក់បែបនេះថា ៖យើងត្រូវធ្វើមិត្តទាំងអស់នៅលើលោកនេះ ប៉ុន្តែមិនត្រូវឲ្យគេមកធ្វើចៅហ្វាយ របស់យើងទេ ។ ចៅហ្វាយពិតប្រាកដរបស់រាជរដ្ឋាភិបាលឬរបស់ បក្សនយោបាយមួយ គឺ ប្រជាជនកម្ពុជា។ក្នុងនេះគណបក្សប្រជាជនកម្ពុជាក៏ដូចខ្លួនខ្ញុំ ឱនក្បាល់តែ ជាមួយ ប្រជាជនខ្លួនឯងតែប៉ុណ្ណោះ ។ខ្ញុំមិនដែលឱនក្បាលជាមួយបរទេសទេ»

បើតាមលោក ហ៊ុន សែន រោងចក្រសហគ្រាសបច្ចុប្បន្នមានជាង១មឺន១ពាន់ ក្នុងនោះរោងចក្រកាត់ដេរ សម្លៀកបំពាក់ និ ងដេរស្បែកជើងមានជាង១ពាន់ ផ្តល់ឱកាសការងារដល់កម្មករជាង១លាននាក់។

ទោះជាយ៉ាងណាអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់អះអាងថា ការស្វែងរកសម្ពាធពីអន្ត រជាតិប្រ ទេសលោកសេរី ជំរុញឲ្យរដ្ឋាភិបាលងាកមកអនុវត្តប្រជាធិបតេយ្យឡើងវិញនោះ លោកថា ប៉ះពាល់ តែមន្ត្រីរដ្ឋាភិបាលធំៗមួយចំនួនទេ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ លើកឡើងថា បើមានការកាត់បន្ថយទិញសម្លៀកបំពាក់ពីសហគមន៍អន្តរជាតិមែនលោកថា ពិតជាប៉ះពាល់ដល់ជីវភាពកម្មករ។ លោក អាត់ ធន់ ជំរុញឲ្យអ្នកនយោបាយខ្មែរ ដោះស្រាយបញ្ហានេះ ដោយតម្កល់ប្រយោជន៍ជាតិជាធំ ជាជាងឆ្លើយដាក់គ្នា ដើម្បីតែប្រយោជន៍បក្ខពួក ហើយគេចចេញ ពីការទទួលខុសត្រូវ។

លោកថា៖ «ខ្ញុំឈឺក្បាលណាស់ ពេលឃើញស្ថានការនយោបាយបច្ចុប្បន្ន ហើយឮការសម្រេចចិត្ត របស់សហគមន៍អឺរុបហ្នឹងបែបហ្នឹង គឺយើងមានការបារម្ភ ពីព្រោះធម្មតាកម្មករយើងបច្ចុប្បន្នហ្នឹង គាត់មានការងារធ្វើ គាត់មានចំណូល គាត់ខ្ចីលុយធនាគារច្រើនណាស់ ដល់ពេលបញ្ហាកើតឡើងរឿងផ្ទាល់ភ្លាមហ្នឹង ប៉ះពាល់ផ្នែកជីវភាពគាត់តែម្តង»។

ទោះជាយ៉ាងណាអ្នកវិភាគអះអាងថា ជម្លោះផ្ទៃក្នុងនៃវិវាទនយោបាយ របស់កម្ពុជា ជាឱកាសប្រមូលផលរបស់ប្រទេសជិតខាង ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ