យោធាអាមេរិក៣នាក់ត្រូវដកតំណែងករណីទាក់ទងស្ត្រីនៅវៀតណាម

មន្ត្រីយោធាអាមេរិក​៣រូបដែលធ្វើការនៅសេតវិមានត្រូវដកហូតតំណែង និងចាត់តាំងអ្នកថ្មីជំនួសវិញ បន្ទាប់ពីរកឃើញថា ពួកគេមានទំនាក់ទំនងខុសប្រក្រតីជាមួយស្ត្រីភេទនៅក្នុងប្រទេសវៀតណាម អំឡុងពេលដែលលោកដូណលត្រាំ បំពេញទស្សនកិច្ចនៅអាស៊ី។​

​តាមការចុះផ្សាយរបស់ Fox News បានឲ្យដឹងថា មន្ត្រីយោធាទាំងនេះ ជាក្រុមការងារដែលធ្វើការជាផ្នែកមួយនៃទីភ្នាក់ងារទំនាក់ទំនង​របស់សេតវិមាន។​

ប៉ុន្តែសេចក្តីប្រកាសរបស់សេតវិមានមិនបាន​បញ្ជាក់ លម្អិតពីការទំនាក់ទំនងខុសប្រក្រតីដែលឈានដល់ការដកតំណែងដែលត្រូវជ្រើសតាំងអ្នកថ្មីជំនួសឡើងវិញនោះទេ។ ប៉ុន្តែថា សេតវិមានបានដឹងរឿងនេះ ហើយកំពុងតែស៊ើបអង្កេតបន្ថែម​។​

កាលពីខែសីហាកន្លងទៅ សេតវិមានបានដកហូតតំណែងយោធា៤រូប បន្ទាប់ពីពួកគេបាននាំស្ត្រីចូលក្នុងបន្ទប់សណ្ឋាគារ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក​​ មីក ផេន ទៅកាន់ប្រទេស ប៉ាណាម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ