បន្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីមានផ្សែងនិងផេះហុយខ្លាំង

បន្ទុះភ្នំភ្លើងនៅកោះដែលពេញនិយមសម្រាប់ដំណើរកំសានមួយរបស់ឥណ្ឌូនេស៊ីឈ្មោះកោះ បាលី បានធ្វើឲ្យផ្សែង និងផេះអាប់អួរខ្លាំងលើលំហអាកាសដែលមិនធ្លាប់មានរយៈពេល៥០ឆ្នាំមកហើយ ចំពោះហេតុការណ៍របៀបនេះនៅឥណ្ឌូនេស៊ី។​

ផ្សែងនិង​ផេះ ដែលកើតចេញពីបន្ទុះភ្នំភ្លើងនេះ បានហោះឡើងលើលំហអាកាសប្រមាណ​៧០០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ ហើយពលរដ្ឋដែលតំបន់នោះប្រមាណ​១៤០ ០០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ព្រោះខ្លាចមានគ្រោះថ្នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

ទីភ្នាក់ងារថ្នាក់ជាតិបង្ការគ្រោះមហន្តរាយ បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ននិង រក្សាភាពស្ងៀមស្ងាត់ ហើយថា រហូតដល់ពេលនេះនៅមិនទាន់មានរបាយការណ៍ផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅឡើយ។​

បន្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ១៩៦៣ បានបណ្តាលឲ្យមនុស្ស ចំនួន​១៦០០បានស្លាប់ ។ ចំពោះពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានបន្ទុះភ្នំភ្លើងនៅដើមសប្តាហ៍នេះ គឺអាជ្ញាធរបានជម្លៀសចេញតាំងពីខែមុន ដោយសិក្សាឃើញថា អាចមានគ្រោះថ្នាក់ ប៉ុន្តែរហូតដល់ពេលនេះ នៅមិនទាន់មាន​អ្នកណាគ្រោះថ្នាក់នៅឡើយទេ។​

ដោយសារបញ្ហាបន្ទុះភ្នំភ្លើងនៅប៉ុន្មានខែចុងក្រោយនេះ វិស័យទេសចរណ៍នៅក្នុងកោះបាលី ខាតបង់ថវិកាអស់ប្រមាណ​១១០លានដុល្លារ។​

ឥណ្ឌូនេស៊ីជាប្រទេសដែលស្ថិតនៅតំបន់ខ្សែក្រវ៉ាត់បន្ទុះភ្នំភ្លើងនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មានតំបន់ដែលងាយផ្ទុះភ្នំភ្លើងឡើងចំនួន​១៣០កន្លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ