មន្ទីរពេទ្យគន្ធបុប្ជាទទួលជំនួយ១២លានដុល្លារពីរដ្ឋាភិបាលប្រទេសសី្វស

ដោយ កញ្ញា រស់ សុខរី​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 4:45 PM | សុខភាព | 0 | 22328 លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា (រូបថតពីហ្វេសប៊ុក​របស់​លោក​)

រដ្ឋាភិបាលសី្វសបានបប្រកាសបន្តផ្ដល់ជំនួយហិរញ្ញវត្ថុដល់មន្ទីពេទ្យគន្ធបុប្ជា៣ឆ្នាំទៅមុខទៀត ខណៈដែលជំនួយពីមុនត្រូវបានបញ្ចប់កាលពីខែវិចិ្ឆកាកន្លងទៅនេះ។

ក្នុងសេចកី្ដប្រកាសព័ត៌មាននៅថៃ្ងទី២១ ខែធ្នូ ឆាំ្ន២០១៦​ ស្ថានទូតប្រទេសសី្វសបានឲ្យដឹងថា ខ្លួនបន្តគាំទ្រផ្ដល់ជាជំនួយថវិកាដល់មន្ទីរពេទ្យគន្ធបុប្ជានូវទឹកប្រាក់ចំនួន១២លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់មន្ទីពេទ្យនេះរយៈពេលបីឆាំ្នបន្តទៀត។

ក្នុងមួយឆាំ្នៗមូលនិធិគន្ធបុប្ជាទទួលបានថវិកា៤លានដុល្លាអាមេរិកដែលថវិកានេះប្រហែលជាស្មើ១០%នៃចំណាយសរុបដល់មន្ទីរពេទ្យនេះហើយថវិកានេះស្មើនិងមួយភាគបីនៃថវិកាប្រចាំឆាំ្នសរុបរបស់ភ្នាក់ងារសម្រាប់កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍរបស់សី្វសនៅកម្ពុជា។

គួរបញ្ជាក់ថា ប្រទេសសី្វសបានផ្ដល់ការគាំទ្រមន្ទីពេទ្យគន្ធបុប្ជាចាប់តាំងពីឆាំ្ន ១៩៩៤ ដែលសរុបជាថវិកាចំនួន៦០លានដុល្លារអាមេរិក។

សរសេរមកកាន់ កញ្ញា រស់ សុខរី តាមរយៈ sokryrous@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required