កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់និងជាកូនស្រីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានស្នើទៅអង្គការសហប្រជាជាតិ ឲ្យព្យួរកៅអីសមាជិកភាពរបស់កម្ពុជា ដោយថា រដ្ឋាភិបាលទីក្រុងភ្នំពេញ បានធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជិតពាក់កណ្ដាលប្រទេស។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាចបកស្រាយថាមិនអាចធ្វើទៅរួចទេ។
ករណីនេះ អ្នកវិភាគនយោបាយយល់ឃើញថា បើអង្គការសហប្រជាជាតិ ឲ្យព្យួរកៅអីសមាជិកភាពរបស់កម្ពុជាមែន នឹងធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងភាពឯកោ៕
តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងលោក ណាត សុភាព និងអ្នកស្រាវជ្រាវពីការអភិវិឌ្ឍសង្គម លោក មាស នី ដូចតទៅ៖