នាយករដ្ឋមន្ត្រីជប៉ុនបញ្ចុះបញ្ចូល ត្រាំ ឲ្យគាំទ្រ TPP

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (AFP)

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថ្លែងនៅថ្ងៃចន្ទនេះថា លោកមានជំនឿថាប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ នឹងយល់ពីតម្លៃការធ្វើពាណិជ្ជកម្មសេរីនិងរក្សាទុកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូរបស់ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈបច្ចុប្បន្ន​លោក ត្រាំ ប្តេជ្ញាចាកចេញពីកិច្ចព្រមព្រៀងនេះ។​

លោក អាបេថ្លែងប្រាប់សភានៅថ្ងៃនេះថា លោកជឿជាក់លើប្រធានាធិបតី ត្រាំយល់ពីសារសំខាន់ របស់ពាណិជ្ជកម្មដោយសារី និង ស្មើភាពគ្នា ហើយថា លោក​នឹងព្យាយាម​ជជែកពីបញ្ហានេះ។​

លោក អាបេ ក៏បានលើកឡើងថាលោក​ចង់បន្តពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកក្នុងការពង្រឹងសន្តិសុខជាមួយគ្នាទៅវិញទៅមកហើយលោក​ថា លោកមានការជឿទុកចិត្តលើត្រាំ។​

លោកថា ក្នុងជំនួបលើកក្រោយ លោកត្រាំនឹងមានការជឿជាក់លើ​TPP ហើយនឹងមិនមានការផ្លាស់ប្តូរលើកិច្ចព្រមព្រៀងនៅពេលបច្ចុប្បន្ននោះទេ។ លោក អាបេ បញ្ជាក់ថា លោក នឹងពន្យល់លោក ត្រាំថា តើវាដំណើរការយ៉ាងម៉េច និង បានជួយអ្វីខ្លះដល់​សេដ្ឋកិច្ចរបស់អាមេរិក។​

កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្ម​រវាងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វ្រិកនោះ ផ្តួចផ្តើមឡើងដោយលោក អូបាម៉ា ប្រធានាធិបតីអាមេរិកផុតអាណត្តិ​។ ចំណែកលោកត្រាំមេដឹកនាំអាមេរិកថ្មីបញ្ជាក់ថា លោកនឹងលុយចោលកិច្ចព្រមព្រៀងទាំងនោះចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ