មីយ៉ាន់ម៉ាស្នើសុំពេលបន្ថែម​សម្រាប់ដោះស្រាយវិបត្តិ​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​

រដ្ឋលេខាធិការក្រសួងការពារជាតិរបស់មីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ បានស្នើទៅរដ្ឋាភិបាលនានានៅលើពិភពលោក ទុកពេលសមស្របមួយសម្រាប់ឲ្យប្រទេសនេះ ដោះស្រាយវិបត្តិពាក់ព័ន្ធជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និង បញ្ហាក្រុមឧទ្ទាមផ្តាច់ខ្លួន។​

ក្នុងវេទិកាសន្តិសុខក្នុងតំបន់​ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី លោក​ Rear Admiral Myint Nwe ថ្លែងថា លោកបានដឹងទាំងអស់អំពីរបាយការណ៍នានា ដែលនិយាយពីស្ថានភាពជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កន្លែងពួកគេរស់នៅ និង បញ្ហាប្រឈម​។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

តាំងពីខែតុលាឆ្នាំ​២០១៦មក យោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារលើ​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា នៅភាគខាងជើង និង ភាគខាងលិច ដែលចោទថា ធ្វើសកម្មភាពផ្តាច់ខ្លួន ហើយបានបើកការវាយប្រហារលើប៉ុស្តិ៍នគរបាល។​

ចាប់តាំងពីមានការផ្ទុះហិង្សាមក ជនជាតិរ៉ូហ៊ីងយ៉ាជាង ៦៦០០០នាក់ បានរត់គេចចេញទៅប្រទេសជិតខាងគឺប្រទេសប៉ង់ក្លាដេស ដោយបញ្ជាក់ថា ពួកគេប្រឈមមុខការរំលោភបំពានផ្លូវភេទ ការសម្លាប់ និង ការធ្វើទារុណកម្មពីសំណាក់យោធាមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ