ត្រាំ ប្តេជ្ញាចរចាឡើងវិញកិច្ចព្រមព្រាងពាណិជ្ជកម្ម​ជាមួយ​ម៉ិចស៊ិកនិងកាណាដា

ប្រធានាធិបតីអាមេរិក លោក​ ដូណល ត្រាំ (AFP)

ប្រធានាធិបតីអាមេរិក លោក​ ដូណល ត្រាំ សន្យានៅថ្ងៃអាទិត្យម្សិលមិញ ក្នុងការចរចាឡើងវិញពីកិច្ចព្រមព្រាងពាណិជ្ជកម្ម​អាមេរិក​ខាងជើងជាមួយប្រទេសជិតខាង គឺម៉ិចស៊ិកនិងកាណាដា។​

លោក ត្រាំ ថ្លែងនៅក្នុងសេតវិមានក្នុងការជួបថ្ងៃទី២ជាមួយមន្ត្រីរបស់ខ្លួន​១ថ្ងៃពេញកាលពីម្សិលមិញ​ថា លោកនឹងជួបជាមួយ​នាយករដ្ឋមន្ត្រី​កាណាដានិងប្រធានាធិបតីម៉ិចស៊ិក ជាអ្នកដែលលោកស្គាល់ ដើម្បីចាប់ផ្តើម​ជជែក​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​អាមេរិកខាងជើង។ ​នេះ​បើតាមទីភ្នាក់ងារសារព័ត៌មាន ​AFP។​

តាមគម្រោងលោក ត្រាំ នឹងជួបជាមួយប្រធានាធិបតីម៉ិចស៊ិក សមភាគីរបស់លោក គឺលោក​​ Enrique Pena Nieto នៅថ្ងៃទី​៣១ ខែមករា។ ចំណែក​នាយករដ្ឋមន្ត្រីកាណាដា លោក​ Justin Trudeau មិនទាន់កំណត់ថ្ងៃច្បាស់លាស់សម្រាប់ជួបនៅឡើយ។​

លោក ត្រាំ ​​បញ្ជាក់ថា ជំនួបជាមួយមេដឹកនាំម៉ិចស៊ិកនេះ នឹងមិនជជែកពីការសាងសង់ជញ្ជាំងតាមព្រំដែន ឬ ជម្លោះប្រឈមផ្សេងៗដែលមានភាពតានតឹងនោះទេគឺផ្តោតតែការធ្វើពាណិជ្ជកម្ម​។ កាលពីឃោសនាបោះឆ្នោត ត្រាំបានប្តេជ្ញាសាងសង់ជញ្ជាំងនៅតាមព្រំដែន​ជាមួយម៉ិចស៊ិក ដើម្បីការពារផលប្រយោជន៍អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ