មនុស្សពីរនាក់ត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនករណីភេរវកម្ម

មនុស្សពីរនាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ដែលម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាកម្មករសំណង់ពាក់ព័ន្ធករណីអំពើភេរវកម្ម។​

អ្នកទាំងពីរនោះត្រូវបានចាប់ខ្លួន​ក្នុងពេល និង ទីកន្លែងផ្សេងៗគ្នា គឺម្នាក់ជាគ្រូបង្រៀននៅសាលាឯកជន អាយុ២៥ឆ្នាំ ចាប់ខ្លួនកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ នៅក្នុងរដ្ឋ Selanghor និងម្នាក់ទៀតជាកម្មករសំណង់អាយុ២៣ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ហើយកំពុងធ្វើការក្នុងប្រទេសម៉ាឡេស៊ីក្នុងទីក្រុងកូឡាឡាំពួរ។​ នេះបើតាមសារព័ត៌មាន ​Channel News Asia។​

ម៉ាឡេស៊ីគឺជាគោលដៅរបស់ក្រុមរដ្ឋឥស្លាមធ្វើសកម្មភាពគៀងគរថវិកា ជ្រើសរើសរកអ្នកចូលរួម និងការធ្វើសកម្មភាពវាយប្រហារជាដើម​។ ក្រៅពីម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនក៏កំពុងជួបប្រទះបញ្ហាទាំងនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ