មនុស្សម្នាក់​ស្លាប់ និង៩នាក់សង្រ្គោះបន្ទាន់បន្ទាប់​ពី​បរិភោគ​ត្រី​កំពត

(FB: យួនឈីវ)

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់មានមនុស្ស​ម្នាក់​បានស្លាប់ ហើយ​ ៩នាក់ទៀត ត្រូវ​បាន​បញ្ជូនទៅសង្រ្គោះបន្ទាន់បន្ទាប់​ពី​ពួកគេ​ពុលត្រីកំពតនៅស្រុក​​គីរីសាគរ ខេត្តកោះកុងកាលពីថ្ងៃ​ម្សិល​មិ​ញ​នេះ។​

ស្នងការគរបាលខេត្តកោះកុង លោក សំឃិត វៀង ប្រាប់វីអូឌីនៅថ្ងៃនេះថា ប្រជា​នេសាទ ១០​នាក់​នៅ​ភូមិ​កោះស្ដេច ឃុំ​កោះស្ដេច បាន​ពុល​ត្រី​កំពត​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ ៩​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។

មន្ត្រី​នគរបាល​រូបនេះបន្តថា រហូតមកដល់ថ្ងៃនេះ ពលរដ្ឋ​ទាំង ៩នាក់​នោះ បានធូរស្បើយវិញហើយ។

របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណី​ពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស ៩៤៧នាក់ ក្នុងនោះមានមនុស្ស ៤នាក់ បានស្លាប់​ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត ២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ