មធ្យោបាយធ្វើដំណើរជាច្រើន​នៅតូក្យូផ្អាក​ដោយសារព្រិលធ្លាក់ខ្លាំង

មធ្យោបាយធ្វើដំណើរជាច្រើននៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងជួបបញ្ហាដោយសារតែការធ្លាក់ព្រិលទឹកកកច្រើនពេក នាំឲ្យរថយន្ត រថភ្លើង និងការធ្វើដំណើរតាមយន្តហោះត្រូវបានផ្អាក។​

របាយការណ៍របស់អាជ្ញាធរបង្ហាញថា នៅក្នុងទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ កម្រិតនៃព្រិលទឹកកកធ្លាក់កម្រាស់ជាង២០សង់ទីម៉ែត្រ នាំឲ្យរាំងស្ទះការធ្វើចរាចរណ៍នៅតាមផ្លូវរថភ្លើង ហើយយន្តហោះដឹកអ្នកដំណើរក៏ត្រូវបានផ្អាក​ ដោយបារម្ភពីសុវត្ថិភាព។​ នេះបើតាម South China Morning Post។​

អាជ្ញាធរអះអាងថា កម្រិតព្រិលទឹកកកនេះ គឺជាកម្រិតធ្ងន់ធ្ងរមួយដែលមិនធ្លាប់កើតមានឡើងក្នុងរយៈពេល​៤ឆ្នាំចុងក្រោយនេះ។​

មនុស្សចំនួន​៦០០០នាក់ ខកខាតក្នុងការធ្វើដំណើរកាលពីយប់ថ្ងៃចន្ទម្សិលមិញដោយសារតែ ការផ្អាកជើងហោះហើរនៅព្រលានយន្តហោះ ​Narita។

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Nippon និងក្រុមហ៊ុន​មួយចំនួន​ទៀត​បានផ្អាកឬលុបចោល​ជើងហោះហើរចំនួន​ជាង៣០០ ទាំងការហោះហើរនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។​

ចំណែកការធ្វើដំណើរតាមផ្លូវគោកគឺក្នុងអំឡុងពេលធ្លាក់ព្រិលនេះ កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន​៧៤០ករណី ហើយក្នុងនោះ៦៧នាក់បានរងរបួសកាលពីយប់មិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ