ត្រាំ អះអាងថានឹងបញ្ចប់ភាពជាប់គាំងផ្នែកថវិកាត្រឹមរយៈពេល៣ថ្ងៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក​អះអាងថា ការបើកកិច្ចពិភាក្សាឡើងវិញនឹងទទួលបានជោគជ័យហើយ បញ្ចប់ភាពជាប់គាំងក្នុងការអនុម័តកញ្ចប់ថវិកាសម្រាប់ដំណើរការងាររបស់រដ្ឋាភិបាលសហព័ន្ធ ដោយសារបន្ធូរបន្ថយលើបញ្ហាជនអន្តោប្រវេសន៍។​

កាលពីម្សិលមិញលោក ដូណាល ត្រាំ បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ថា លោកក្នុងនាមជាគណបក្សសាធារណរដ្ឋនឹងធ្វើឲ្យគ្រប់ភាគីអាចទទួលយកបាន ហើយសមាជិកព្រឹទ្ធសភានឹងអនុម័តផ្តល់កញ្ចប់ថវិកាដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលសហព័ន្ធរាប់សែននាក់អាចចូលធ្វើការងារវិញបានធម្មតា។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

គណបក្សសាធារណរដ្ឋអះអាងថា ពួកគេនឹងបញ្ចប់ភាពជាប់គាំងត្រឹមថ្ងៃចន្ទម្សិលមិញ គឺក្រោយពេលជាប់គាំងរយៈពេលបីថ្ងៃមក។

កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន សមាជិកព្រឹទ្ធសភាបានជំទាស់មិនអនុម័តកញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាល ចំណាយ ដោយសារមិនពេញចិត្តចំពោះគោលនយោបាយរបស់លោកត្រាំ ដែលមានរឹតបន្តឹងខ្លាំងលើជនអន្តោ ប្រវេសន៍ខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ