នាយករដ្ឋមន្ត្រីអង់គ្លេសដាក់ផែនការធ្វើប្រជាមតិលើសមាជិកភាពសហភាពអឺរ៉ុបជាថ្មីទៀត

នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក David Cameron​ (រូបភាពពី AFP)

នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក David Cameron​ កំពុងរៀបចំបង្ហាញផែនការជាផ្លូវការរបស់លោកចុងក្រោយដើម្បីសុំឲ្យមានការធ្វើប្រជាមតិស្ដីអំពីសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុបដែលនឹងធ្វើឡើង​នៅថ្ងៃទី២៣មិថុនាបន្ទាប់ពីសភាអនុម័ត។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាលោក David Cameron​ ដែលចង់ឲ្យអង់គ្លេសនៅតែជាផ្នែកមួយ​នៃសមាជិកសហភាពអឺរ៉ុបនោះគឺលោកត្រូវធ្វើ​ដំណើរទៅបកស្រាយ​ផែន​ការ​របស់លោកនៅចំពោះមុខតំណាងរាស្ដ្រនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។

កន្លងមកប្រទេសអង់គ្លេសបានគំរាមដើរចេញពីសហភាពអឺរ៉ុបនោះត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាអង់គ្លេសមិនសប្បាយចិត្តចំពោះការប្រើប្រាស់រូបិយប័ណ្ណរួមដែលអង់គ្លេសនៅតែទទួចថារូបិយប័ណ្ណខ្លួនគួរតែធ្វើចរាចរណ៍នៅគ្រប់ប្រទេសទាំងអស់។

សហភាពអឺរ៉ុបបច្ចុប្បន្នមានសមាជិករបស់ខ្លួន២៨ប្រទេស។ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេគឺ​មានអង់គ្លេស អាឡឺម៉ង និងប្រទេសបារាំង បច្ចុប្បន្នសហភាពអឺរ៉ុបចាយរូបិយ​ប័ណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ៕

ប្រភព:AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ