អាមេរិកនិងរុស្ស៊ីប្រកាសរួមគ្នាឱ្យមានបទឈប់បាញ់គ្នានៅស៊ីរីនៅថ្ងៃទី២៧កុម្ភៈ

(រូបភាពពី BBC)

សេចក្ដីរាយការណ៍មួយបានឱ្យដឹងថាសហរដ្ឋអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាជាផ្លូវ​ការដាក់ប្រទេសស៊ីរីឱ្យស្ថិតនៅក្នុងលក្ខខណ្ខគ្មានអំពើហិង្សាដោយសង្រ្គាមឬបទឈប់​បាញ់​គ្នាដោយចាប់ផ្ដើមអនុវត្តនៅពាក់កណ្ដាល អាធ្រាត្រថ្ងៃទី២៧កុម្ភៈ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីអា​មេរិក បារ៉ាក់ អូមាបា បាន សន្ទនាគា្នជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin  កាលពីថ្ងៃម្សិល​មិញដោយពួកគេបានសន្យាឱ្យមានបទ​ឈប់បាញ់គ្នារវាងកងទ័ពរដ្ឋាភិបាលរបស់ប្រធានាធិបតី អាល់ អាសាដ និងពួកឧទ្ទាមរបស់ប្រទេសអ្នកតស៊ូដើ​ម្បី​សេរីភាព។

ប៉ុន្តែប្រភពរបស់ BBC បានឱ្យដឹងថាទោះជាមានកិច្ចព្រមព្រៀងនេះក៏ដោយតែសង្រ្គាមប្រឆាំងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅតែបន្ត។

កាលពីថ្ងៃទី១២កុម្ភៈក្រុមប្រទេសមហាអំណាចដែលបានជួបប្រជុំគ្នានៅប្រទេសអាល្លឺម៉ង់បានព្រមព្រៀងឱ្យមានយុទ្ធសន្តិភាពនៅស៊ីរីគឺឱ្យចូលជាធរមាននៅក្នុងសប្ដាហ៍នេះ។

កាលពីថ្ងៃអាទិត្យការវាយប្រយុទ្ធគ្នាធំមួយបានកើតឡើងរវាងកងទ័ពរដ្ឋាភិបាលនិងពួកឧទ្ទាមដោយសម្លាប់មនុស្ស១៤០នាក់។

ប្រទេសស៊ីរីដែលបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមតាំងពីឆ្នាំ២០១១បានបណ្ដាលឱ្យមនុស្សស្លាប់ជាង២៥ម៉ឺននាក់និងជនភៀសខ្លួន១១លាននាក់បាត់បង់ទីជម្រកនិងភៀស​ខ្លួនទៅនៅជំរុំរបស់អង្គការសហប្រជាជាតិ៕

ប្រភពៈ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ