អាមេរិកទាត់ចោលសំណើកូរ៉េខាងជើងសុំចរចាបញ្ហានុយក្លេអ៊ែរដោយចាត់ទុកថាជា​ល្បិច​របស់រដ្ឋកុម្មុយនិស្តនេះ

កូរ៉េខាងជើង (រូបភាពពី Reuters)

សហរដ្ឋអាមេរិកបានហៅសំណើរបស់ទីក្រុងព្យុងយ៉ាងដែលសុំចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនលើកម្មវិធីនុយក្លេអ៊ែរថាជាការលាក់លាមនិងពុតត្បុតដោយប្រកាសបដិសេធសំណើរនេះ។

ការច្រានចោលរបស់ទីក្រុងវ៉ស៊ីនតោនចំពោះសំណើរបស់ទីក្រុងព្យុងយ៉ាងបានធ្វើឡើងជាការឆ្លើយតបនូវអ្វីដែលហៅថាការគំរាមកំហែងឥតឈប់ឈររបស់រដ្ឋកុម្មុយនីសឯកោមកលើសន្ដិសុខឧបទ្វីបកូរ៉េ។

កាលពីថ្ងៃអាទិត្យទីក្រុងព្យុងយ៉ាងបានដាក់សំណើសុំបើកចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

ប៉ុន្ដែអ្នកសង្កេតការណ៍មើលឃើញថាសំណើរបស់ទីក្រុងព្យុងយ៉ាងគឺធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងដែលជាសម្ព័ន្ធ​មិត្តរបស់ខ្លួនបានដាក់ការគាបសង្កត់ឲ្យរដ្ឋកុម្មុយនីសឯកោមួយនេះងាកមករកតុចរចាលើកម្មវិធីនុយ​ក្លេ​អ៊ែររបស់ខ្លួនឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby ដែលស្រង់មកចុះផ្សាយដោយកាសែត The Wall Street Journal បាននិយាយថាសំណើ​របស់ទីក្រុងព្យុងយ៉ាងគឺពិតជាប្រទេសឯកោមួយ​ត្រូវ​ការសន្ធិសញ្ញា​​សន្ដិភាពថ្មី​មួយទៀត ​ប៉ុន្ដែលោក​បញ្ជាក់​​ថាឧ​បទ្វីបកូរ៉េត្រូវតែ​ជាតំបន់គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ។

រយៈពេលចុងក្រោយនេះកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ គ្រប់បែកអ៊ីដ្រូហ្សែន និងចុងក្រោយ បានបាញ់រ៉ុក្កែតបង្ហោះផ្កាយរណបចូលគន្លងផែនដីដែលទង្វើនេះសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។

អ្នកសង្កេតការណ៍មើលឃើញថាទីក្រុងព្យុងយ៉ាងដាក់សំណើដូចនេះគ្រាន់តែជាការសាកល្បងមើលជំហររបស់អាមេរិកស្របពេលដែលអាមេរិកនិងកូរ៉េខាងត្បូងត្រៀមរាប់ចំសមយុទ្ធយោធាដ៏ធំជាថ្មីទៀតដោយមានកងទ័ពអាមេរិកប្រចាំការនៅកូរ៉េខាងត្បូងប្រហែលជា២៨៥០០នាក់ដាក់ឲ្យចូលរួមធ្វើសមយុទ្ធនេះ។

ប្រទេសកូរ៉េបានពុះជ្រៀកជាពីរដែលមានកូរ៉េខាងត្បូងនិងខាងជើងមកដល់សព្វថ្ងៃនេះគឺដោយសារតែសង្គ្រាមស៊ីវិលឆ្នាំ១៩៥៣៕

ប្រភព: CNA

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ