អាមេរិកអំពាវនាវឱ្យអូស្ត្រាលីនិងប្រទេសដទៃទៀតបើកនាវាចូលតំបន់ជម្លោះសមុទ្រចិន​ខាង​ត្បូង

(រូបភាពពី Reuters)

មេបញ្ជាការរងប្រចាំនាវាទី៧នៃកងទ័ពជើង​ទឹករបស់សហរដ្ឋ​អាមេរិក​បានទទួចឲ្យ​ប្រទេស​អូស្ដ្រាលីនិងប្រទេសមួយចំនួនទៀតធ្វើតាមសហរដ្ឋអាមេរិកដើម្បីបញ្ចេញនាវាទៅតំបន់ជំលោះនៃដែនសមុទ្រចិនខាងត្បូងដែលចាត់​ទុកថាជានាវាចរណ៍សេរីអន្ដរជាតិ។

មេបញ្ជាការរង Joseph Aucoin នៃនាវាទី៧​សហរដ្ឋអាមេរិកដែល​ស្រង់មក​ចុះ​ផ្សាយ​ដោយ​បណ្តាញ ABC បាននិយាយថាប្រសិនបើប្រទេសអូស្ដ្រាលីនិងប្រទេសមួយចំនួនទៀតបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់ជំលោះសមុទ្រចិនខាងត្បូងដើម្បីធានាថាផ្លូវសមុទ្រអន្ដរជាតិនោះប្រទេសណាក៏ដោយក៏អាចឆ្លងកាត់បានដែរ។ តាមបណ្ដញផ្សាយព័ត៌មាន ABC មេបញ្ជាការរងនាវា​ចម្បាំង​ទី៧របស់សហរដ្ឋអាមេរិក​ដែល​បាន​ទទូច​ដូចនេះនៅពេលដែលលោកបានជួបជាមួយនិង​រដ្ឋមន្ដ្រីការពារជាតិ​ប្រទេស​អូស្ដ្រាលី​នៅទីក្រុងស៊ិននីកាលពីថ្ងៃច័ន្ទម្សិល​មិញនេះ។

​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​បើកឆ្លងកាត់តំបន់ជំលោះនោះរួមទាំងយន្ដ​ហោះ​ទំលាក់​​​​គ្រាប់បែក ​B-52 ផង​ដែលហោះទៅកាន់​តំបន់​នោះនូវអ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោនហៅថាជា​សេរី​ភាព​​​​នាវាចរណ៍​អន្ដរជាតិ។

តែបែប​នេះក្ដី​ចិនសំដែងការខកចិត្តហើយចោទអាមេរិកថា​កំពុង​ធ្វើ​ឲ្យមានវិបត្តិអន្ដរជាតិ​ដោយ​សារតែមហិច្ឆតារបស់ទីក្រុងវ៉ាស៊ីនតោននៅបន្តជ្រៀតជ្រែកកិច្ចសន្តិសុខតំបន់។

ប៉ុន្តែអាមេរិកបានប្រកាន់ជំហរដូចនេះជាថ្មីទៀតបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពង្រាយកាំជ្រួចនៅតំបន់ជំលោះនោះ។

តំបន់ជំលោះសមុទ្រចិនខាងត្បូងកើតឡើងរវាងចិន-ហ្វីលីពីន និងចិន-វៀតណាម៕

ប្រភព: ABC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ