ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF លើកទ្បើងពីជំនួប​ជាមួយ​ក្រុម​សមាជិករបស់លោក ត្រាំ

ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF អ្នកស្រី គ្រីស្ទៀន ឡាហ្កាដ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា អ្នកស្រី​ទទួល​បាន​ការ​បញ្ជាក់​ឡើង​វិញ បន្ទាប់​ពី​ជំនួប​ជា​លើក​ដំបូង​របស់​អ្ន​កស្រី​ជាមួយ​ក្រុម​សមាជិក​​នៃ​រដ្ឋបាល​ថ្មី​របស់​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបង្កើត​កម្មវិធី​សេដ្ឋកិច្ច​ថ្មី​របស់​អាមេរិក បាន​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​នៅ​ទូទាំង​ពិភព​លោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​ស្រី ឡាហ្កាដ បាន​បង្ហាញ​នូវជំនួប​ពិភាក្សា​វិជ្ជមាន​មួយ​ចំនួន​ជាមួយ​រដ្ឋ​មន្ត្រី​រតនាគារ​អាមេរិក លោក ស្ទីវិន នុឈិន (Steven Mnuchin)។

ប្រមុខ​ស្ថាប័ន IMF រូប​នេះ ប្រាប់​ទូរទស្សន៍​អាល្លឺម៉ង់​ថា អ្នកស្រី​បាន​ជួប​ប្រជុំ​ជាមួយ​ច្រើន​លើក​ជាមួយ​ក្រុម​មន្ត្រី​នៃ​រដ្ឋបាល​លោក ត្រាំ ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​អ្នកស្រី​ព្យាយាម​ស្វែង​រក​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ខាង​រដ្ឋាភិបាល​អាមេរិក។

អ្នកស្រី​បន្ថែម​ថា លោក នុឈិន បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​បំណង​របស់​លោក​ក្នុង​ការ​ធ្វើការ​ងារ​ជាមួយ​ស្ថាប័ន IMF ដោយ​ផ្អែក​លើ​គោលការណ៍​ពហុ​ភាគី។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក នុឈិន បាន​អំពាវ​នាវ​ទៅ​ស្ថាប័ន IMF ឲ្យ​ផ្ដល់​ការ​វិភាគ​ច្បាស់​លាស់​អំពី​គោល​នយោបាយ​ប្ដូរ​ប្រាក់ នៅ​តាម​បណ្ដា​ប្រទេស​ជា​សមាជិក។

ស្ថាប័ន IMF ត្រួត​ពិនិត្យ​លើ​គោល​នយោបាយ​រូបិយប័ណ្ណ និង​គោល​នយោបាយ​​សេដ្ឋកិច្ច​ដទៃ​ទៀត នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ចំនួន ១៨៩ ហើយ​ស្ថាប័ន​នេះ បានសម្រេច​ថា ប្រទេស​ជា​សមាជិក​នានា ត្រូវ​តែ​បញ្ចៀស​​ក្លែង​បន្លំ​អត្រា​ប្ដូរ​ប្រាក់ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​មិន​ត្រឹម​ត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ