ម៉ាឡេស៊ី​ស្នើ​ទៅ​ប៉ូលិស​អន្តរជាតិ​ឲ្យ​តាម​ដាន​ជន​សង្ស័យ​ជាតិ​កូរ៉េ​ខាង​ជើង​៤​នាក់

ប្រទេស​ម៉ាឡេស៊ី បាន​ស្នើសុំ​ទៅ​ប៉ូលិស​អន្តរជាតិ ឲ្យតាម​រក​ជន​សង្ស័យ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង ៤​នាក់ ដែល​មាន​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​លោក គីម ជុងណាម។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​សម្ដី​មេ​ប៉ូលិស​ម៉ាឡេស៊ី លោក ខាលីដ អាប៊ូ បាការ។

បុរស​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នោះ បាន​ស្លាប់​នៅ​តាម​ផ្លូវ​ នៅ​ពេល​បញ្ជូន​ព្រលាន​យន្តហោះ​ទីក្រុង​គួឡាឡំពួរ ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​សប្ដាហ៍​មុន។ ករណី​នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​អាមេរិក និង​កូរ៉េ​ខាង​ត្បូង និយាយ​ថា ជា​ឃាតកម្ម​ដែល​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​សម្ងាត់​របស់​កូរ៉េ​ខាង​ជើង។

លោក ខាលីដ ក៏​បាន​និយាយ​ផង​ដែរ ប៉ូលិស​បាន​បញ្ជូន​សំណើ​ជា​ផ្លូវការ​ទៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ម៉ាឡេស៊ី ដើម្បី​សាក​សួរ​លេខា​ទី​ពីរ​ស្ថានទូត​នេះ និង​មន្ត្រី​ម្នាក់​ទៀត ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាង​ជើង។

ទោះជាយ៉ាងណា អាជ្ញាធរ​ម៉ាឡេស៊ី​មិន​បាន​ចេញ​​ដី​ចាប់​ខ្លួន​នោះ​ឡើយ ដោយសារ​តែ​មន្ត្រី​កូរ៉េ​ខាង​ជើង​រូប​នោះ មាន​បុព្វសិទ្ធិ​ផ្នែក​កាទូត។

លោក ខាលីដ ថ្លែង​ថា គេ​មិន​ចេញ​ដីកា​ចាប់​ខ្លួន​នោះ​ឡើយ ហើយ​រូប​លោក​នឹង​អនុវត្ត​តាម​បែប​ពិធីការ។ លោក​បន្ថែម​ថា ក្រុម​មន្ត្រី​ការបទេស មាន​បុព្វសិទ្ធិ ដូច្នេះ​ លោក​នឹង​អនុវត្ត​តាម​បែប​ពិធីការ ដើម្បី​ដោះ​ស្រាយ​ជាមួយ​កិច្ចការ​បរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ