កូរ៉េ​ខាង​ជើង​ទម្លាក់​កំហុស​លើ​​ម៉ាឡេស៊ី​ករណី​ឃាតកម្ម​លោក គីម ជុងណាម

ប្រទេស​កូរ៉េ​ខាង​ជើង បាន​ស្ដី​បន្ទោស​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​នេះ ចំពោះ​ករណី​ស្លាប់​ពលរដ្ឋ​ម្នាក់​របស់​កូរ៉េ​ខាង​ជើង កាល​ពី​សប្ដាហ៍​មុន និង​បាន​ចោទ​ប្រទេស​ម៉ាឡេស៊ី​ថា មាន​ល្បិច​ពុត​ត្បុត ស្ថិត​នៅ​ក្នុង​សេរីយ៉ូ​មួយ ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​សម្ដី​ក្រុង​ព្យុងយ៉ាង ដែល​បាន​ចោទ​ថា កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​ភ្នាក់ងារ​សម្ងាត់ ទៅ​សម្លាប់​លោក គីម ជុងណាម បង​ប្អូន​ម្ដាយ​ទីទៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង KCNA បាន​ផ្សាយ​ថា ម៉ាឡេស៊ី​កាល​ពី​ដំបូង បាន​ប្រាប់​កូរ៉េ​ខាង​ជើង​ថា បុរស​ម្នាក់​ដែល​​កាន់​លិខិត​ឆ្លង​ដែន​កាទូត​នោះ បាន​ស្លាប់​ដោយសារ​គាំង​បេះដូង នៅ​ទីក្រុង​គួឡាឡំពួរ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។

ដោយ​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​រដ្ឋ​កូរ៉េ​ខាង​ជើង​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្រុង​ព្យុងយ៉ាង បាន​បន្ថែម​ថា ម៉ាឡេស៊ី​បាន​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស និង​ចាប់​ផ្ដើម​​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង បាន​ចុះ​ផ្សាយ​ថា បុរស​ម្នាក់​នោះ ត្រូវ​បាន​គេ​បំពុល​ឲ្យ​ស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ