អង្គការ​សហ​ប្រជាជាតិ​កំពុង​ស្វែង​រក​ថវិកា​៤​ពាន់​លានដុល្លារ​ជួយ​មនុស្ស​២០​លាន​នាក់

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទ័ររ៉េស បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា អង្គការ​សហ​ប្រជាជាតិ ត្រូវ​ការ​ថវិកា​ជាង ៤ពាន់​លាន​ដុល្លារ នៅ​ចុង​ខែ​មីនា​នេះ ដើម្បី​ជួយ​ដល់​មនុស្ស​ជិត ២០​លាន​នាក់ ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរភិក្ស​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់​ខាង​ត្បូង និង​យ៉េមែន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​បាន​លើក​ឡើង​ពី​ជម្លោះ​ប្រដាប់​អាវុធ និង​បម្រែ​បម្រួល​អាកាស​ធាតុ ដែល​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​ស្បៀង​អាហារ​បន្ទាន់​នោះ លោក ហ្គុយទ័ររ៉េស បាន​ដឹកនាំ​ការ​អំពាវ​នាវ​ស្វែង​រក​ថវិកា ៥.៦​ពាន់​លាន​ដុល្លារ សម្រាប់​ផ្ដល់​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ នៅ​ក្នុង​ប្រទេស​ទាំង ៤ នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ក្នុង​នោះ គេ​ត្រូវ​ទឹក​ប្រាក់ ៤.៤​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ចុង​ខែ​មីនា​នេះ ដើម្បី​បញ្ចៀស​គ្រោះ​ហានិភ័យ​នេះ។

លោក ហ្គុយទ័ររ៉េស បាន​បន្ថែម​ថា ទោះបី​ជា​មាន​ការ​សន្យា​ផ្ដល់​ជំនួយ​ខ្លះ​ក៏​ដោយ ក៏​គេ​ទើប​តែ​ទទួល​បាន​ថវិកា ៩០​លាន​ដុល្លារ​ប៉ុណ្ណោះ​រហូត​មក​ដល់​ពេ​លនេះ ឬ​ស្មើ​នឹង ២​ភាគរយ​នៃ​ថវិកា​ដែល​គេ​ត្រូវ​ការ។

លោក ហ្គុយទ័ររ៉េស បាន​និយាយ​ថា ជម្លោះ​ប្រដាប់​អាវុធ កំពុង​ធ្វើ​ឲ្យ​អន្តរាយ​ដល់មនុស្ស​ជាតិ ខណៈ​លោក​បាន​ចាត់​ទុក​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ជា​ដំណោះ​ស្រាយ​សំខាន់​សម្រាប់​បញ្ហា​មនុស្ស​ធម៌។

កាល​ពី​សប្ដាហ៍​មុន ប្រធាន​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ប្រាប់ Reuters ថា មនុស្ស​ជាង ២០​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទាំង ៤​នេះ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ដោយសារ​ភាព​ស្រេក​ឃ្លាន​នៅ​ក្នុង​រយៈ​ពេល ៦​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ