ស្ត្រីរងការចោទថាសម្លាប់លោក គីម ជុងណាម ថានាងចាញ់បោកគេ​

ស្ត្រីម្នាក់ដែលរងការចោទថា ជាឃាតកសម្លាប់លោក គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន ថ្លែងថា នាងបាញ់បោកគេដែលបញ្ឆោតឲ្យទៅដើរបាំងកាមេរ៉ាសុវត្ថិភាពនៅពេលដែលក្រុមឃាតកធ្វើសកម្មភាព។​

ស្ត្រីឈ្មោះ Siti Aisyah អាយុ២៦ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីថ្លែងប្រាប់តុលាការថា មានមនុស្សនៅពីក្រោយនាង ធ្វើសកម្មភាពសម្លាប់លោក គីម ជុងណាម នៅព្រលានយន្តហោះ ដោយប្រើថ្នាំពុលលាបលើមុខ និង ភ្នែក។​នេះបើតាមសារព័ត៌មាន ​BBC។​

លោក គីម ជុងណាម បងប្រុសដែលមានម្តាយផ្សេងគ្នាជាមួយលោកគីម ជុងអ៊ុន បានស្លាប់កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ នៅព្រលានយន្តហោះនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលឃាតកម្មនេះ ប្រើថ្នាំពុល VX កម្រិតខ្ពស់ទៅខ្ទប់មុខបុរសនោះ។​

មេធាវីការពារក្តីឲ្យ Siti Aisyah ថ្លែងថា កូនក្តីរបស់លោកត្រូវបានគេបញ្ជោតដោយជួលឲ្យបង្ហាញសកម្មភាពនៅមុខកាមេរ៉ាសុវត្ថិភាពនៅតាមផ្សារទំនើប នៅសណ្ឋាគារ និង នៅព្រលានយន្តហោះកន្លែងឃាតកម្មកើតឡើង។​

ឃាតកម្មលើលោក គីម ជុងណាម កាលពីឆ្នាំ២០១៧ សមត្ថកិច្ចម៉ាឡេស៊ីឃាត់ខ្លួនស្ត្រីពីរនាក់គឺម្នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី អ្នកទាំងពីរនេះអាចនឹងត្រូវកាត់ទោសប្រហារជីវិតបើសិនជារកឃើញកំហុស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ