នគរបាលថៃស្វែងរកចៅអធិការថ្មីនៃវត្តល្បីមួយ​នៅថៃ

ព្រះតេជគុណ Dhammachayo ព្រះជន្ម៧២ឆ្នាំ​ ត្រូវបានអាជ្ញាធរស្វែងរកឃាត់ព្រះកាយជុំវិញការចោទប្រកាន់ថា បានលាងលុយកខ្វក់និងសាងសង់អគារធ្វើមជ្ឈមណ្ឌល​តាំងសមាធិ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរដែនដី។​

ការិយាល័យព្រះពុទ្ធសាសនាថ្នាក់ជាតិរបស់ថៃ បានស្នើឲ្យអាជ្ញាធរ សាកសួរចំពោះវត្តមួយមានប្រជាប្រិយភាពមួយនៅជាយក្រុងបាងកកផ្តាស់ប្តូរចៅអធិការមិនបានជូនដំណឹង។ វត្តនេះត្រូវបានគេចោទថា មានទំនាក់ទំនងស្និទ្ធជា មួយខ្សែស្រឡាយលោក ថាក់ស៊ីន។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

ការិយាល័យ​ព្រះពុទ្ធសាសនានោះ ក៏បានស្នើឲ្យមានការស៊ើបអង្កេតជុំវិញ ទ្រព្យសម្បត្តិរបស់វត្តធម្មកាយនេះ ដែលរងការចោទប្រកាន់ថា មិនស្របច្បាប់។​

ទោះយ៉ាងណា សំណើរនៃការផ្លាស់ប្តូរចៅអធិការនេះ បានស្នើទៅអាជ្ញាធរខេត្ត Pathum Thani ជាខេត្តដែលវត្តនេះស្ថិតនៅ។​

ចៅអធិការវត្តនេះបច្ចុប្បន្នគឺព្រះតេជគុណ Dattajivo  ជាអតីតគ្រូសូត្រ ហើយបច្ចុប្បន្នសមត្ថកិច្ចក៏កំពុងស៊ើបអង្កេតលើចៅអធិការថ្មីអង្គនេះដែរ។​

ទោះយ៉ាងណាខាងវត្តបានបដិសេធការចោទប្រកាន់ ហើយថាព័ត៌មានទាំងនោះ គឺជាព័ត៌មានមិនពិតដែលទម្លាក់កំហុសលើវត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ