ក្រសួងការពារជាតិថាមានការបំផ្លោងគ្រាប់ចូលស្នាក់ការកងកម្លាំងកម្ពុជានៅម៉ាលី

ក្រសួងការពារជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានប្រកាសថា  កាលពីម្សិលមិញនេះ មានករណីបំផ្លោងគ្រាប់ចូលស្នាក់ការកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ២ខ្នង ចំនួន ៣ គ្រាប់ ស្ថិតនៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន។

បើតាមលោក ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងលើហ្វេសប៊ុករបស់លោកថា ព្រឹត្តិការណ៍នេះ បានកើតឡើងវេលាម៉ោង៦:៥៥នាទីព្រឹក ម៉ោងនៅម៉ាលីដែលត្រូវនឹងម៉ោង១:៥៥នាទីរសៀលម៉ោងនៅកម្ពុជា ហើយក្នុងហេតុការណ៍នេះ លោកថា មិនបង្កឲ្យកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ របស់កម្ពុជាដែលបំពេញការងារនៅតំបន់នេះ រងរបួសនោះទេ។

បើតាម លោក  ឈុំ សុជាតិ ឲ្យដឹងទៀតថា រហូតដល់ពេលនេះ កម្លាំងកំពុងស្រាវជ្រាវកំណត់រកអត្តសញ្ញាណនៃការវាយប្រហារនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ