កញ្ញាខុម ចាន់តារាទី ហៅស្រី មុំ ប្តឹងលោក កឹម សុខា ទារសំណង៣០ម៉ឺនដុល្លារ

កញ្ញា ខុម ចាន់តារាទី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ​

ស្ត្រីម្នាក់ដែលធ្លាប់ស្វែងរកសេវាផ្លូវច្បាប់ពីអង្គការសង្គមស៊ីវិល ប្រឆាំងនឹងការចោទប្រកាន់ថា នាងមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នោះ ពេលនេះស្ត្រីរូបនោះ បានប្តូរចិត្ត ប្តឹងមេដឹកនាំបក្សប្រឆាំង ទាមទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ។

កញ្ញាខុម ចាន់តារាទី ហៅស្រីមុំ កន្លងទៅធ្លាប់ស្វែងរកមេធាវីនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យជួយរកយុត្តិធម៌ដោយអះអាងថា នាងមិនធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោកកឹម សុខា ដូចការចោទប្រកាន់តាមខ្សែអាត់សំឡេងសន្ទនា ដែលគេបង្ហោះតាមបណ្តាញសង្គមនោះទេ។

ប៉ុន្តែពេលនេះស្ត្រីដដែលនោះបានប្តឹងលោកកឹម សុខា វិញទាមទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ។

តាមពាក្យបណ្តឹងចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានអះអាងថា ការទារសំណងជំងឺចិត្តនោះដោយសារនាងយល់ថា ធ្វើឲ្យរូបនាង ខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរ។

សូមជំរាបជូនថា សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលធ្លាប់ផ្តល់មេធាវីការពារក្តីឲ្យកញ្ញាខុម ចាន់តាតាទី ហៅស្រី មុំ ក៏បានប្រកាសឈប់ផ្តល់មេធាវី  សម្រាប់ជួយការពារក្តីឲ្យស្តី្ររូបនោះដែលកាលពីថ្ងៃទី២២ ម្សិលមិញនេះ ដោយអាដហុកអះអាងថា ចាន់តាតាទី ហៅស្រី មុំ ពេលនេះ លែងជាជនស្ថិតក្នុងស្ថានភាពគំរាមកំហែង ធ្ងន់ធ្ងរដូចការគិតទុក របស់អាដហុកទៀតទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ