អាមេរិក​ជឿ​ជាក់​ថា ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​នៅ​តែ​អាច​មាន​​នៅ​ឧប​ទ្វីប​កូរ៉េ

អនុប្រធានាធិបតីអាមេរិក ​លោក​ Mike Pence ​(រូបភាពពីទីភ្នាក់ងារ​ Reuters)

អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែររបស់​កូរ៉េ​ខាង​ជើង នៅ​តែ​អាច​សម្រេច​ទៅ​បាន​ដោយ​សន្តិវិធី ដោយសារ​តែ​ការ​ចូល​រួម​របស់​ក្រុង​វ៉ាស៊ីងតោន​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ចិន បើ​ទោះបី​ជា​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ថា កូរ៉េ​ខាង​ជើង​អាច​នឹង​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ជា​ថ្មី​ម្ដង​ទៀត​នា​ពេល​ឆាប់ៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters កូរ៉េ​ខាង​ត្បូង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ជើង​ការ​ខ្ពស់ នៅ​ចំ​ពេល​ដែល​រដ្ឋ​ឯកោ​ក្រី​ក្រ​កូរ៉េ​ខាង​ជើង​ប្រុង​រៀបចំ​រំលឹក​ខួប​សំខាន់​មួយ​ទៀត ដែល​អាច​មាន​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ ឬ​ការ​បាញ់​គ្រាប់​មីស៊ីល។

លោក Pence បាន​លើក​ឡើង​ថា លោក​ជឿ​ជាក់យ៉ាង​ពិត​ប្រាកដ​ថា នៅ​មាន​ឱកាស​ដែល​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​ចិន អាច​សម្រេច​នូវ​គោល​ដៅ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​តាម​បែប​សន្តិវិធី។

ភាព​តាន​តឹង​បាន​កើន​ឡើង​យ៉ាង​ស្រួច​ស្រាល​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ ២​លើក កាល​ពី​ឆ្នាំ​មុន និង​បាន​បាញ់​គ្រាប់​មីស៊ីល​ជាច្រើន​លើក រំលោភ​ទៅ​នឹង​ទណ្ឌកម្ម​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ