បំផ្ទុះ​គ្រាប់​នៅ​រដ្ឋ​ធានី​កាប៊ុល​ផ្ដាច់​ជីវិត​មនុស្ស​យ៉ាង​តិច​៥៧​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស ៥៧​នាក់ ត្រូវ​បាន​សម្លាប់​​នៅ​ក្នុង​ការ​​បំផ្ទុះ​គ្រាប់​បែក​​ពី​សំណាក់​សមាជិក​ចលនា​ភេរវកម្ម​រដ្ឋ​ឥស្លាម ក្នុង​នោះ​មាន​ទាំង​ស្ត្រី និង​កុមារ​ផង​ដែរ ខណៈ​ដែល​​មនុស្ស ១១៩​នាក់​ទៀត បាន​រង​របួស​នៅ​ខាង​ក្រៅ​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​នៅ​រដ្ឋ​ធានី​កាប៊ុល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP ការ​វាយ​ប្រហារ​នោះ​ បាន​បង្ក​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​ខាង​មុខ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​សាក​ល្បង​​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

AFP បាន​រាយការណ៍​បន្ត​ថា ជន​រ​ង​គ្រោះ​ជាច្រើន ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​នៅ​រដ្ឋ​ធានី​កាប៊ុល ជា​ទី​ដែល​សាច់​ញាតិ​របស់​ពួកគេ​បាន​ស្រែក​រិះគន់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ចំពោះ​បរាជ័យ​ក្នុង​ការ​ការពារ​សាច់​ញាតិ​របស់​ពួកគេ។

AFP បាន​ផ្សាយ​បន្ត​ថា ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន បាន​ប្រកាស​កាល​ពី​ដំបូង​ថា មនុស្ស ៤៨​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​ចេញ​តួលេខ​អ្នកស្លាប់​ចុងក្រោយ​ដល់​ទៅ ៥៧​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ