កុមារី​យ៉ាង​តិច​១៧​នាក់​​ស្លាប់​ក្នុង​ករណី​អគ្គិភ័យ​នៅ​ថៃ

(រូបភាពពី AFP)

ក្រុមមន្ត្រីនិយាយនៅថ្ងៃចន្ទនេះថាកុមារីចំនួន១៧នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យមួយបានឆាបឆេះអគារស្នាក់នៅសម្រាប់កុមារជនជាតិភាគតិចនៅក្នុងសាលារៀនមួយនៅភាគខាងជើងប្រទេសថៃ ខណៈដែលអ្នកនៅរស់រានមានជីវិតបានគេចខ្លួនចេញពីអណ្ដាតភ្លើងដែលបានឆាបឆេះអគារនោះ។

ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីមន្ត្រីនគរបាលថៃនៅខេត្តឈៀងរ៉ៃ បានរាយការណ៍ថាភ្លើងបានឆាបឆេះកាលពីយប់ថ្ងៃអាទិត្យនៅអគារឈើកម្ពស់ពីរជាន់មួយ ខណៈដែលក្មេងៗជាច្រើនកំពុងដេកនៅក្នុងសាលារៀនដែលគ្រប់គ្រងដោយមូលនិធិសប្បុរសធម៌គ្រឹស្តសាសនា។

លោក ប្រះយ៉ាត់ ស៊ីងស៊ីន នគរបាលនៅខេត្តឈៀងរ៉ៃបានប្រាប់ AFP ថាភ្លើងបានឆាបឆេះនៅម៉ោង១១យប់ ថ្ងៃអាទិត្យ។ កុមារី១៧នាក់បានស្លាប់ ខណៈ៥នាក់ទៀតរងរបួស។

មន្ត្រីនគរបាលរូបនោះបាននិយាយថាកុមារីពីរនាក់ក្នុងចំណោមកុមារីរងរបួស កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានក្ដីបារម្ភថាកុមារីពីរនាក់ទៀតដែលកំពុងបាត់ខ្លួនមិនទាន់ត្រូវបានគេរាប់បញ្ចូលនៅឡើយទេ បន្ទាប់ពីក្រុមជួយសង្គ្រោះប្រឹងប្រែងរកនៅក្នុងកម្ទេចកម្ទី។ សាលារៀននោះគឺជាមណ្ឌលសិក្សារបស់កុមារីអាយុចាប់ពី៦ឆ្នាំទៅ១៣ឆ្នាំ។

ក្មេងៗនៅក្នុងអគារស្នាក់នៅនោះគឺជាកុមារភាគច្រើនយកមកពីក្រុមជនជាតិភាគតិចដែលរស់នៅឆ្ងាយពីសាលារៀននិងពិបាកធ្វើដំណើរទៅមកប្រចាំថ្ងៃ។

នគរបាលនិយាយថាមានកុមារ៣៨នាក់នៅក្នុងអគារស្នាក់នៅនោះនៅពេលភ្លើងឆាបឆេះឡើង។ ក្មេងមួយចំនួននៅពុំទាន់គេងនៅឡើយ ហើយបានរត់គេចចេញពីភ្លើង។ ប៉ុន្តែក្មេងបានកំពុងគេងលក់ពុំអាចរត់គេចចេញបាននោះឡើយដែលបណ្ដាលឲ្យមានចំនួនអ្នកស្លាប់ច្រើនបែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ