ទីតាំងលាក់ទុកឈើជាច្រើនកន្លែងនៅក្នុងក្រុមហ៊ុន តុងមិន ត្រូវសមត្ថកិច្ចបង្ក្រាប

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:37 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 39

ខេត្តក្រចេះ៖ ទីតាំងស្តុកទុកឈើជាច្រើនកន្លែង ស្ថិតនៅក្នុងព្រៃការពាររបស់ក្រុមហ៊ុន តុងមិន ត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើការបង្ក្រាបនឹងរឹបអូសបានទាំស្រុង ។ ឈើទាំងនោះ ជាឈើអារលេខ១ ដែលរួមមានប្រភេទឈើសុក្រំ និងឈើអារលេខ២ ប្រភេទឈើឈ្លីក មានមុខកាត់ធំៗចំនួនជាង១០០កំណាត់ ហើយតម្លៃរាប់ម៉ឺនដុល្លារ ដែលឈ្មួញដឹកយកមកលាក់ទុកនៅក្នុងព្រៃការពាររបស់ក្រុមហ៊ុន តុងមិន ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់លោក ប៉ាល់ សុខកែវ ឲ្យដឹងថា កម្លាំងជំនាញរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីកម្លាំងនគរបាលខេត្ត បានចុះរុករកឃើញឈើជាច្រើនគំនរដែលឈ្មួញលាក់ទុកក្នុងព្រៃនិងត្រូវចាប់រឹបអូសទាំងស្រុង។ លោកបានបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពនៃការដឹកជញ្ជូនឈើល្មើសច្បាប់ របស់ក្រុមឈ្មួញនៅខេត្តក្រចេះ គឺបានកំរើកឡើងវិញ ហើយការលួចដឹកជញ្ជូនរបស់ពួកឈ្មួញទាំងនោះ គឺច្រើនធ្វើឡើងនៅពេលយប់ តាមរថយន្តយីឌុបធំៗ នាំឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងបន្តយកទៅលក់នៅប្រទេសវៀតណាម ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ កញ្ញា ឆោម ស្រីល័ក្ខិ

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required