ប្រជាកសិករ៖ កង្វះបង្គន់អនាម័យគឺជាបញ្ហាសំខាន់នៃសុខភាពនៅក្នុងសហគមន៌

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:31 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 46

ក្រុមប្រជាកសិករនៅក្នុងភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានលើកឡើងថា ការខ្វះខាតបង្គន់អនាម័យនៅតាមផ្ទះនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពដ៏សំខាន់នៅក្នុងសហគមន៍ពួកគាត់។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមអនាម័យភូមិ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ បានចុះជួបនិងជំរុញប្រជាពលរដ្ឋនៅតាមផ្ទះឲ្យចាប់អារម្មណ៍ធ្វើបង្គន់ប្រើប្រាស់ ឲ្យបានគ្រប់គ្រួសារ។

លោក ស៊ន ជួត មន្ត្រីអភិវឌ្ឍន៌ជនបទខេត្តកំពង់ធំ បានជម្រាបទៅប្រជាពលរដ្ឋថា បញ្ហាធ្វើបង្គន់មិនចាំបាច់មានថវិការច្រើននោះទេ។ លោកបន្តយ៉ាងដូច្នេះថា “បើសិនជាយើងពុំមានលទ្ធភាព អាចធ្វើបង្គន់ចាក់ផេះធម្មតា ក៌បានដោយចំណាយថវិការបន្តិចបន្តួចប៉ុណ្ណោះ ហើយបត់ជើងបានដូចគ្នា ជៀសវាងការចម្លងដោយសារសត្វរុយ”។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក វឿន ជាម

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required