ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង នៅភូមិ ប្រាសាទត្បែង ឃុំបន្ទាយឆ្មា ត្រូវបានភ្លើងឆេះអស់ទាំងស្រុង

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 11:38 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 26

ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅថ្ងៃអាទិត្យទី០៧ ខែ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២ រំលងអាធ្រាត ឈានចូល មកដល់ថ្ងៃច័ន្ទទី០៨ខែឆ្នាំដ៏ដែល ។ហេតុការណ៍អគីភ័យនេះបានកើតឡើង នៅភូមិ ប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ផ្ទះ
ឈ្មោះ ឃិម ឡោះ អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះពឿយ ឆឿយ អាយុ ២៩ឆ្នាំ។ បើតាម អ្នកស្រី ពឿយ ឆឿយ បានឲ្យដឹងថា ៖កាលពីថ្ងៃ គាត់បានកាយធ្យូងចេញពីឡ ធ្យូងពន្លត់រួចហើយយកទៅទុកក្រោមផ្ទះ ដល់ពេលយប់ប្តីទៅធ្វើការ ខ្លួនមិនហ៊ាន សំរាកនៅផ្ទះទេទៅសំរាកនៅផ្ទះម្តាយ ដែលនៅដីជាប់គ្នានោះ លុះដល់ពេលរំលងអាធ្រាត មានអ្នកជិតខាងបានឃើញហេតុការណ៍ហើយស្រែកហៅ 《ជួយផងៗ! ភ្លើឆេះផ្ទះបងឡោះហើយ》 ទើបគាត់ចេញមកមើលស្រាប់ តែឃើញភ្លើងឆេះពេញទាំងអស់ហើយមិនអាចចូលទៅជិតបាន។ ភ្លៀមៗនោះនៅមិនទាន់មានអាជ្ញាធរចុះមកត្រួតពិនិត្យនៅឡើយទេ ដល់ព្រឹកឡើងទើបមានក្រុមប៉ូលិសជំនាញចុះមកត្រួតពិនិត្យបានអោយដឹងថា ភ្លើងដែលឆេះបណ្តាលមកពីធ្យូងដែលយកមកទុកមិបានរលត់ល្អនៅមានងងើកភ្លើងទើបណ្តាលឲ្យឆេះបាន។
រហូតមកដល់ពេលនេះមាន ប៉ូលិស ទាហ៊ានព្រមទាំងអាជ្ញធរ និងអ្នកជិតខាង បានចុះមកជួយឧបត្ថម្ភ
ជាស្បៀងអាហារ សំពត់ខោអាវ ប្រាកកាសដល់គ្រួសាររងគ្រោះផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required