សមាជិកក្រុមប្រឹក្សាស្រុកមិនបានដឹងអំពីចំនួនថវិកាប្រចាំឆ្នាំរបស់ស្រុកទេ

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 3:41 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 122

លោក ហែម សឿង​ និងលោក ឡេង ធន ជាសមាជិកក្រុមប្រឹក្សា ស្រុកបាកាន ខេត្តពោធិ៍សាត់ មកពីគណ:បក្សសង្រ្គោះជាតិបានប្រាប់ថាពួកគាត់​មិនបានដឹងពីចំនួនថវិកាប្រចាំឆ្នាំរបស់ស្រុកទេ ហើយក៏​មិនបានដឹងពីប្រភពថវិការបស់ស្រុកដែរ។

ចំពោះការបំពេញតួនាទីជាក្រុមប្រឹក្សា ក៍ពួកគាត់មិនសូវច្បាស់ដោយសារពួកគាត់មិនដែលបានអានច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយពួកគាត់​ព្យាយាមធ្វើការងារបក្សជាធំ។

ការថ្លែងប្រាប់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសមួយ​ ដែលក្រុមអ្នកយកព័ត៌មានវីអូឌី បានចុះទៅដល់ផ្ទះពួកគាត់ដាច់ដោយឡែកពីគ្នា នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅឃុំត្រពាំងជង និងឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required