ប្រជាពលរដ្ឋនៅស្រុកបាកាន មិនសូវចាប់អារម្មណ៍ក្នុងការចូលរួមអភិវឍ្ឍន៍មូលដ្ឋាន

លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សា ស្រុកបាកាន ខេត្តពោធិ៍សាត់​ បានប្រាប់ឲ្យអ្នកព័ត៌វីអូឌីដឹងថា ការថយចុះនៃចំនួនចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងសកម្មភាពនានានៅមូលដ្ឋាន ដោយសារពួកគាត់មិនយល់ពីសារៈសំខាន់ការចូលរួម។ ម្យ៉ាងទៀតដោយសារការឆ្លើយតបលើកតម្រូវការពួកគាត់មិនបានទាន់ពេលវេលា ពីព្រោះការឆ្លើយតបនោះវាទាក់ទងនឹងថវិកា។ ហើយចំនួនថវិកាផ្តល់ដោយរាជរដ្ឋាភិបាលមានចំនួនតិចតួចពេក បើអភិវឍ្ឍន៍កន្លែងមួយគឺកន្លែងផ្សេងទៀតត្រូវរងចាំឆ្នាំក្រោយ។ ចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋថយចុះនៃការចូលរួម លោក ខៀវ ចែ ប្រាប់ឲ្យដឹង។
ការប្រាប់បែបនេះ ធ្វើនៅក្នុងកិច្ចសម្ភាសមួយរវាងអ្នកយកព័ត៌មានVOD នៅសាលាស្រុកបាកាន។ នាព្រឹកថ្ងៃទី ០៩ ខែឱសភា ឆ្នាំ២០១៧ ។
ការថយចុះនៃការចូលរួម មិនមែនមានតែស្រុកបាកានទេគឺកន្លែងផ្សេងក៍ដូចគ្នាដែរ។ ព្រោះប្រជាពលរដ្ឋគាត់ខ្វាយខ្វល់តែជីវភាពផ្ទាល់ខ្លួនរបស់គាត់ មិនសូវចាប់អារម្មពីរឿងក្នុងសហគមន៍គាត់ឡើយ។ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។