ផ្ទះ ៣២ ខ្នងត្រូវបានខូចខាតដោយខ្យល់កន្រ្តាក់

វេលាម៉ោង ៥ និង ៣៥ នាទីល្ងាចថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៧​ មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់ផ្គរន្ទះ។ ខណៈមេឃកំពុងភ្លៀងបានបណ្ដាលឲ្យផ្ទះ ប្រជាពលរដ្ឋ ៣២ ខ្នងត្រូវបានខ្យល់បោកបក់របើកស័ង្កសី និក្បឿង។ ផ្ទះ ៣២ ខ្នងដែលត្រូវរងផលប៉ះពាល់ខូចខាតពីខ្យល់កន្រ្តាក់ស្ថិតនៅ ឃុំពន្លៃ ស្រុកភ្នំ
ស្រុក ខេត្តបន្ទាយមានជ័យ។ លោក យិម សំណាង អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក លោក គ្រីប ឡាំ មេឃុំពន្លៃ លោក យ៉ត សុផល អធិការស្រុកភ្នំស្រុក លោក ផាយ សុគុន ប្រធានបុស្តន៍ឃុំពន្លៃ និង កងកម្លាំងនគរបាល ស្រុក ឃុំ នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៧ បានកំពុងចុះត្រួតពិនិត្យលើការខូចខាត និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានជួយរៀបចំជួសជុលផ្ទះសម្បែងជូនពួកគាត់។ ក្នុងករណីខាងលើពុំមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។