លោក ហែម សឿង និងលោក ឡេង ធន ជាសមាជិកក្រុមប្រឹក្សា ស្រុកបាកាន ខេត្តពោធិ៍សាត់ មកពីគណ:បក្សសង្រ្គោះជាតិបានប្រាប់ថាពួកគាត់មិនបានដឹងពីចំនួនថវិកាប្រចាំឆ្នាំរបស់ស្រុកទេ ហើយក៏មិនបានដឹងពីប្រភពថវិការបស់ស្រុកដែរ។
ចំពោះការបំពេញតួនាទីជាក្រុមប្រឹក្សា ក៍ពួកគាត់មិនសូវច្បាស់ដោយសារពួកគាត់មិនដែលបានអានច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយពួកគាត់ព្យាយាមធ្វើការងារបក្សជាធំ។
ការថ្លែងប្រាប់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាសមួយ ដែលក្រុមអ្នកយកព័ត៌មានវីអូឌី បានចុះទៅដល់ផ្ទះពួកគាត់ដាច់ដោយឡែកពីគ្នា នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅឃុំត្រពាំងជង និងឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន