ឡានថៃបរបុកគោយន្តខ្មែរសង្ស័យស្រវឹង

រថយន្តថៃមួយគ្រឿង បើកចេញពីរោងការបានប្រហែល១០០ម៉ែត្រ រេចង្កូតទៅបុកជាមួយគោយន្តដែលចតទុកក្នុងរបងដីឡូផ្ទះ ធ្វើឲ្យផ្អើលដល់អ្នកភូមិមួយចំនួនដែលនៅជិតនោះ។ ឧបត្តិហេតុនេះបានកើតឡើងនៅភូមិ ប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧ វាលាម៉ោង១១:០០នាទីថ្ងៃត្រង់។ រថយន្ត ភិកអាប់ ម៉ាក NISSAN NAVARA ពណ៌សំណ  ដែលមានអ្នកបើកបរឈ្មោះ ប-យ-ត ជាជនជាតិថៃ។
នៅកន្លែងកើតហេតុឃើញសភាពរថយន្តចូលទៅពាក់កណ្តាលរបងប្រកៀកនឹងដើមខ្នុរ កាវខាងមុខបែកធ្លាក់ ត្រូវបានម្ចាស់រើសក្នុងទ្រុងឡាន ចំណែកគោយន្តនៅឆ្ងាយពីឡានប្រហែល ៥ម៉ែត្រ ក្រលប់ក្បាលចុះក្រោមជើងឡើងលើមានព្រេងខ្មៅហៀរជោកដី ឧបត្តិហេតុមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
បើតាមអ្នកភូមិដែលបានឃើញហេតុការណ៍បានឲ្យដឹងថា៖ ឃើញឡាននេះបានបើកមកលឿនដូចហោះ
អ៊ំប្រុសម្នាក់ឈ្មោះ ជា សួយ អាយុ ៦៦ឆ្នាំ ដែលបានឃើញហេតុការណ៍ជាក់ស្ដែង៖
《យី! អញអង្គុយ យោលចៅស្រាប់តែឃើញគោយន្តផ្លោងផុតដីទៅលើ》។
ក្រោយកើតហេតុស្រ្តីសម្បុរ ស្រអែមអាយុប្រហែលជាង៤០ឆ្នាំ ដែលអះអាងខ្លួនថាជាម្ចាស់ឡាន បានអះអាងថាខ្លួននឹងទទួលខុសត្រូវទាំងស្រុងទៅលើឧបត្តិហេតុនេះ ដោយព្រមទិញក្បាលគោយន្តឲ្យថ្មីសងវិញ។ម្ចាស់គោយន្តព្រមទទួលសំណងនិងសុំធ្វើកិច្ចសន្យានៅផ្ទះមេភូមិទុកជាភស្តុតាងផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូរ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។